យកគ្រាប់បែកចង្កោមមកបោកលេងបណ្ដាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ យោងតាមផេកផ្លូវការរបស់អាជ្ញាធរមីនកម្ពុជាបានឲ្យដឹងនៅរសៀលថ្ងៃទី 19 ខែ មីនានេះថាបុរសម្នាក់បានស្លាប់នៅនឹងកន្លែងនិងម្នាក់ ទៀតបានរងរបួសត្រូវបញ្ជូនទៅមន្ទីរពេទ្យដោយសារតែយកគ្រាប់បែកចង្កោមមកបោកលេង។ ប្រភពខាងលើនេះបានបញ្ជាក់ថា

នៅថ្ងៃទី១៩ខែមីនា ឆ្នាំ២០២៦វេលាម៉ោង១១÷៣០នាទី មានករណីផ្ទុះគ្រាប់បែកចង្កោម ១ករណី នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យឈ្មោះ ចាន់ សារ៉េត ភេទប្រុស អាយុ ៤៤ឆ្នាំបានស្លាប់នៅកន្លែងកើតហេតុ និងឈ្មោះ តា ចាស់ ភេទប្រុស អាយុ ៤៧ ឆ្នាំ បានរងរបួស និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ។ 

សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់នេះបណ្តាលមកពីជនរងគ្រោះឈ្មោះ ចាន់ សារ៉េត កាន់គ្រាប់បែកចង្កោមមកបោកលេងនៅផ្ទះឈ្មោះ តា ចាស់ ។

អាជ្ញាធរមីនសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​ នៅពេលប្រទ:ឃើញមីន គ្រាប់មិនទាន់ផ្ទុះ​ គ្រាប់បែកចង្កោម និងវត្ថុចំលែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់​ កែច្នៃ​ គប់​ ដុំ​ ឫចល័តទៅទីណាមួយ  គ្រាប់ទាំងនោះនឹងធ្វើឨ្យរបួស ពិការ​ ស្លាប់​ គ្រប់ពេល​ និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច​ ប៉ុស្តិ៍នគរបាល​ មេភូមិ​ មេឃុំ​ និងប្រតិបត្តិករបោសសម្អាតមីន ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print