ដំណឹងល្អ! អ្នកដាក់ប្រាក់បញ្ញើនៅធនាគារ ព្រីនស៍ ម.ក អាចទៅទទួលសំណងចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅការិយាល័យធនាគារ ព្រីនស៍ មហាវិថីព្រះមុនីវង្ស !

ចែករំលែក៖

ភ្នំពេញ : ក្រុមហ៊ុន ម៉ូរីសុនកាក់ អឹមខេអេ អឌីត-អីខោនចឹង ឯ.ក (Morisonkak MKA Audit-Accounting Co., Ltd) ដែលត្រូវបានតែងតាំងដោយធនាគារជាតិនៃកម្ពុជាធ្វើជាអ្នកជម្រះបញ្ជីធនាគារ ព្រីនស៍ ម.ក សូមជម្រាប ជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ក្រោមការអនុវត្តនីតិវិធីបំប្លែងទ្រព្យសកម្មរបស់ធនាគារ ព្រីនស៍ ម.ក ទៅជាសាច់ប្រាក់ អ្នកជម្រះបញ្ជីសូមអញ្ជើញអ្នកដាក់ប្រាក់បញ្ញើទាំងអស់ មកទទួលសំណង ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅការិយាល័យធនាគារ ព្រីនស៍ ម.ក ដែលមានទីតាំងនៅអគារ លេខ ៤៤៥ ជាន់ទី១, ១៥ & ១៨ មហាវិថីព្រះមុនីវង្ស កែងផ្លូវ២៣២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយភ្ជាប់មកជាមួយឯកសារពាក់ព័ន្ធ។

ការផ្តល់សំណងនឹងត្រូវធ្វើឡើងតាមរយៈ ១/- ការផ្ទេរតាមគណនីធនាគារ សម្រាប់អ្នកដាក់ ប្រាក់បញ្ញើដែលបានផ្តល់ព័ត៌មានគណនីធនាគារ និង ២/- ការផ្តល់សំណងដោយផ្ទាល់ នៅការិយាល័យ ធនាគារ ព្រីនស៍ ម.ក តាមអាសយដ្ឋានខាងលើ សម្រាប់អ្នកដាក់ប្រាក់បញ្ញើដែលពុំបានផ្តល់ព័ត៌មាន គណនីធនាគារក្នុងពាក្យស្នើសុំទាមទារសំណង។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងក្រុមការងារជម្រះបញ្ជីតាមរយៈទូរសព្ទលេខ ០២៣ ៩៩១ ១៦៨ និង ១៨០០ ២០៨ ៨៨៨។

អាស្រ័យហេតុនេះ សូមអ្នកដាក់ប្រាក់បញ្ញើរបស់ធនាគារ ព្រីនស៍ ម.ក និងសាធារណជនទូទៅ មេត្តាជ្រាបជាព័ត៌មាន៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print