កុំចេះតែហ៊ាន! បេីករថយន្តបំពានបារ៉ាសបិទមិនឲ្យឆ្លងកាត់ពេលរថភ្លើងធ្វើដំណើរ ត្រូវរថភ្លើងបុកអូសជាច្រើនម៉ែត្ររងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកអាលផាត១គ្រឿង ឆ្លងផ្លូវរថភ្លើង ទាំងបំពានបារ៉ាស់ដាក់ឃាំងហាមឃាត់មិនអោយឆ្លងកាត់ ខណៈរថភ្លើងធ្វើដំណើរ ក៏បានបុកចំពាក់កណ្តាលអូសទៅមុខជាច្រើនម៉ែត្របណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។

 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង ៧ និង ៤០ នាទីយប់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅលើបណ្តោយផ្លូវដែកកែងផ្លូវបេតុងក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

 

យោងតាមប្រភពព័តមានពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តម៉ាកអាលផាតពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BX-8630 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងស្រាធ្វើដំណើរតាមបណ្តោយផ្លូវលំស្របផ្លូវរថយន្តចេញពីហាងផឹកស៊ីក្បែកន្លែងកើតហេតុក្នុងទិសដៅពីកើតទៅលិច ។ លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏បានបួងចង្កូតបត់ស្តាំឆ្លងផ្លូវរថភ្លើង ពីត្បូងទៅជើងវិញ ខណះមានអ្នកប្រចាំការកាន់កុងត្រូលដើម្បីដាក់រនាំងបារ៉ាស់ហាមឃាត់មិនឲ្យមានរថយន្តនិងម៉ូតូមធ្យោបាយផ្សេងៗឆ្លងកាត់ពេលរថភ្លើងកំពុងតែបើកឆ្លងកាត់ តែម្ចាស់រថយន្តអាលផាតនៅតែមិនព្រមស្តាប់នៅតែបើកឆ្លងទាំងបំពានបារ៉ាស់ ក៏ត្រូវរថភ្លើងធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក៏បានបុកចំពាក់កណ្តាលចំហៀងខាងឆ្វេងអូសទៅមុខជាច្រើនម៉ែត្រ រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់ម្ចាស់រថយន្ត។

...

 

ក្រោយមកមន្ត្រីនគរបាលប៉ុស្តិ៍សំរោងក្រោម និងមន្ត្រីនគរបាលចរាចរណ៍នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យបានចុះទៅធ្វើការវាស់វែង ព្រមទាំងនាំយករថយន្តទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print