លួចម្ដងញ៉ាម មកលួចម្ដងទៀតជាប់អន្ទាក់សមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាជនជាតិចិន ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចាប់ឃាត់ខ្លួនបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះដេីម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីគាស់ទម្លុះទម្លាយទ្វាផ្ទះលួចយកម៉ូតូកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០១និង៣៨នាទី(ម៉ោងនៅក្នុងកាមេរ៉ាសុវត្ថភាព) ត្រង់ចំណុចផ្ទះលេខ៥២ ផ្លូវលេខ១១ បុរីប៉េងហួត ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

 

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហង្ស ធីតា ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅផ្ទះលេខ៥២ ផ្លូវលេខ១១ បុរីប៉េងហួត ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យឈ្មោះ LIU JIAN ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន មុខរបរចុងភៅ ស្នាក់នៅផ្ទះលេខ៦១ ផ្លូវM១១ បុរីប៉េងហួត ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

 

-សម្ភារៈខូចខាតបាត់បង់៖ ១/ម៉ូតូម៉ាកហុងដាZOOM ERX ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1IL-1521 ចំនួន០១គ្រឿង។ វត្ថុតាងចាប់យក : ១/ទូរស័ព្ទដៃម៉ាកវីវ៉ូ ពណ៌ខៀវ ចំនួន០១គ្រឿង ។

 

គួរបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ ជនរងគ្រោះឈ្មោះ ហង្ស ធីតា ភេទស្រី អាយុ៥៥ឆ្នាំ ធ្វើដំណើរចេញពីផ្ទះលេខ៥២ ផ្លូវលេខ១១ បុរីប៉េងហួត ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីទៅក្រៅប្រទេស ហើយបានទុកម៉ូតូ០១គ្រឿងម៉ាកហុងដាZOOM ERX ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1IL-1521 នៅក្នងផ្ទះខាងលើ ដោយបានចាក់សោរទ្វារផ្ទះត្រឹមត្រូវ ហើយបានផ្តាំផ្ញើរឈ្មោះ ជួ ប៉េងហាក់ ភេទប្រុស អាយុ៤៤ឆ្នាំ(ត្រូវជាក្មួយ) ឲ្យជួយមើលផ្ទះជនរងគ្រោះផង រួចជនរងគ្រោះក៏បានចេញដំណើរទៅក្រៅប្រទេសបាត់ទៅ ។ លុះដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦វេលាម៉ោង១៣និង០០នាទី អ្នកជិតខាងជាមួយជនរងគ្រោះក៏បានទូរស័ព្ទមកប្រាប់ជនរងគ្រោះថាឃើញផ្ទះមានស្នាមគាស់ទម្លុះទម្លាយ ទើបជនរងគ្រោះបានខលទូរស័ព្ទមកប្រាប់ឈ្មោះ ជួ ប៉េងហាក់ ឲ្យទៅមើលផ្ទះ ពេលឈ្មោះ ជួ ប៉េងហាក់ទៅដល់ក៏បានឃើញមានស្នាមគាស់ហើយបាត់ម៉ូតូម៉ាកខាងលើរបស់ជនរងគ្រោះ ទើបឈ្មោះ ជួ ប៉េងហាក់ ក៏បានមករាការណ៍ប្រាប់សន្តិសុខនៅក្នុងបុរីប៉េងហួតខាងលើឆែកមើលកាមេរ៉ាសុវត្ថិភាព ស្រាប់តែមានជនសង្ស័យឈ្មោះ LIU JIAN ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន បានធ្វើសកម្មភាពគាស់ទម្លុះទម្លាយទ្វារផ្ទះខាងក្រោយចូលលួចម៉ូតូម៉ាកខាងលើ នៅវេលាម៉ោង០១និង៣៨នាទី(ម៉ោងនៅក្នុងកាមេរ៉ាសុវត្ថភាព) រួចជិះគេចខ្លួនបាត់ ។ បន្ទាប់មកឈ្មោះ ជួ ប៉េងហាក់ តំណាងឲ្យជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ចនិងដាក់ពាក្យបណ្តឹងប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯកឱ្យជួយអន្តរាគមន៍ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើចាត់ការតាមផ្លូវច្បាប់ ។ លុះដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង២៣និង៣០នាទី ស្រាប់តែជនសង្ស័យឈ្មោះ LIU JIAN ក៏បានមកធ្វើសកម្មភាពម្តងទៀតក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯកធ្វើការឃាត់ខ្លួន រួមនិងវត្ថុតាង ១/ទូរស័ព្ទដៃម៉ាកវីវ៉ូ ពណ៌ខៀវ ចំនួន០១គ្រឿង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯកតាមនីតិវិធីច្បាប់ ។

 

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបខ្លួន(ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពគាស់ទម្លុះទម្លាយទ្វារផ្ទះខាងក្រោយចូលលួចម៉ូតូម៉ាកខាងលើរបស់ជនរងគ្រោះ ប្រាកដមែន រួចខ្លួនបានយកម៉ូតូទៅលក់ឲ្យមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ អាយុប្រហែល៣៥ឆ្នាំ ជនជាតិចិន មានកំពស់១៦៥សង់ទីម៉ែត្រ សម្បុរស សក់ខ្មៅខ្លី មុខជ្រុង បានលុយចំនួន២៤០ដុល្លារ(ពីររយសែសិបដុល្លារអានេរិក) ហើយលុយដែលលក់បានខ្លួនបានយកទៅស៊ីចាយអស់ ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសុំណុំរឿងបញ្ចូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print