កូនប្រុសញៀនថ្នាំ កាប់ម៉ូតូឪពុកខ្លួនឯងខូចខាត ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តបាត់ដំបង÷ មន្ត្រីនគរបាលស្រុកគាស់ក្រឡបានដឹងនៅព្រឹកថ្ងៃទី ២០ខែមីនានេះថា ដោយសារឥទ្ធិពលគ្រឿងញៀនកូនប្រុសប្រេីកាំបិត កាប់ម៉ូតូឪពុកខ្លួនឯងខូចខាតត្រូវសមត្ថកិច្ចឃាត់ខ្លួនអនុវត្តតាមច្បាប់ ។

 

ប្រភពបានឱ្យដឹងថា កាលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ស្រប តាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការនគរបាលស្រុកគាស់ក្រឡ ដឹកនាំកម្លាំងជំនាញរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឆ្នាល់មាន់ធ្វេីការឃាត់ខ្លួនឈ្មោះ សឿន ពុទ្ធា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ពីបទធ្វេីឱ្យខូចខាតដោយចេតនា (កាប់បំផ្លាញម៉ូតូឪពុករបស់ខ្លួនឯង)ឈ្មោះ ម៉ៅ សឿន ភេទប្រុស អាយុ ៥៨ឆ្នាំ ដោយនាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក វត្ថតាងដកហូតមានកាំបិតដងឈើ ប្រវែង ៥២សង់ទីម៉ែត្រចំនួន០១ ។

 

ក្រោយធ្វើការសាកសួរគេបានឆ្លើយសារភាពថា ខ្លួនគេពិតបានធ្វើសកម្មភាពយកកាំបិតដងឈើ កាប់ទៅលើម៉ូតូរបស់ឪពុកខ្លួនពិតប្រាកដមែនដោយមូលហេតុ គឺប្រើប្រាស់គ្រឿងញៀនដល់កម្រិតហេីយពេលនគរបាលពិនិត្យទឹកនោមរកឃេីញសារធាតុញៀននៅក្នុងទឹកនោមប្រាកដមែន ។

...

 

ករណីនេះនគរបាលស្រុកកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធីច្បាប់ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print