ករណីក្រុមយុវជនចូលប្រមូលផ្តុំគ្នាផឹកស៉ី នៅទីតាំង យីហោ ROLLER PUB & BISTRO ត្រូវបានសមត្ថកិច្ចចុះអប់រំ និងណែនាំម្ចាស់ទីតាំង ក្នុងន័យសេពនូវគ្រឿងស្រវឹង និងប្រើប្រាស់នូវឧបករណ៍បារីអេឡិចត្រូនិចគ្រប់ប្រភេទ 

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធរ និងនគរបាល ដឹក នាំ ដោយ លោក កែវ សុភា អភិបាលរងខណ្ឌទួលគោក បានធ្វើការចុះរដ្ឋបាល ដែលមានទីតាំងស្ថិតនៅក្នុងចំណុចទីតាំង យីហោ រ៉ូល.ឡឺ បារ និងបីហ្រ្តូ ( ROLLER PUB & BISTRO) ដែលស្ថិតនៅផ្ទះលេខ១៧ ផ្លូវលេខ៥៦៦ ក្រុម៤៤ ភូមិ១១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 

សកម្មភាពដែលបានធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៤៖៤០នាទីរសៀល មានម្ចាស់ទីតាំងឈ្មោះ ថោង ដារ៉ាវត្តី ភេទស្រី អាយុ២៥ឆ្នាំ ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៧អឺ០ ផ្លូវលេខ៣២៤ ភូមិ៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 

ក្រោយពីការពិនិត្យរួច កម្លាំងបានចូលត្រួតពិនិត្យនៅក្នុងទីតាំងហាង ជាលទ្ធផលមានមនុស្សប្រមូលផ្តុំសរុបចំនួន៥៨នាក់ ប្រុស២៨នាក់ ហើយបានធ្វើការអប់រំណែនាំ ទៅដល់ម្ចាស់ទីតាំង ពាក់ព័ន្ធទៅនឹង ៥ចំណុច រួមមាន៖

 

១៖ ហាមមិនឲ្យប្រើប្រាស់ ចែកចាយ និងជួញដូរគ្រឿងញៀន និងឧបករណ៍ បារីអេឡិចត្រូនិចគ្រប់ប្រភេទ

 

២៖ ហាមពុំឲ្យក្មេងដែលមានអាយុក្រោម ១៨ឆ្នាំចូល ក្នុងន័យសេពនូវគ្រឿងស្រវឹង និងប្រើប្រាស់នូវឧបករណ៍បារីអេឡិចត្រូនិចគ្រប់ប្រភេទ

 

៣៖ ហាមប្រាមនូវសិស្សសាលា ដែលស្លៀកពាក់ឯកសណ្ឋានសិស្ស

 

៤៖ អប់រំ និងណែនាំកុំឲ្យមានការប្រមូលផ្តុំ និងការចតយាន្តយន្ត គ្រប់ប្រភេទយ៉ាងអនាធិបតេយ្យនៅតាមដងផ្លូវ

 

៥៖ កុំឲ្យមានការចាក់ភ្លេង បង្កឲ្យមានសម្លេងខ្លាំងៗ ដែលនិងប៉ះពាល់ដល់មជ្ឈដ្ឋានជុំវិញ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print