ឈិត សុវណ្ណបញ្ញា ស្ទាក់ស្ទើរក្នុងការបង្ហាញភាពជឿជាក់ស្នាដៃសម្តែងតួឯកលើកដំបូង

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងស្រីសម្តីថ្នមរបស់ផលិតកម្ម រស្មីហង្សមាស កញ្ញា ឈិត សុវណ្ណបញ្ញា បានចូលរួមសម្តែងក្នុងខ្សែភាពយន្តជាលើកដំបូង ជាមួយនឹងតំណែងជាតួឯកក្នុងរឿង «ទេសចរណ៍ឋាននរក» ដែលនឹងចាក់បញ្ចាំងក្នុងពេលដ៏ខ្លីខាងមុខនេះ។ តារាស្រីរូបនេះហាក់មានអារម្មណ៍ស្ទាក់ស្ទើរក្នុងការបង្ហាញភាពជឿជាក់ថានឹងទទួលបានជោគជ័យពេលចាក់បញ្ចាំងព្រោះតែវាគឺជាស្នាដៃដំបូងរបស់នាង។

ម្ចាស់បទ «ស្រក់ទឹកភ្នែកមិនមែនគ្នាបញ្ហា» ត្រូវបានផលិតករលើកឡើងថា មិនត្រឹមតែមានទេពកោសល្យក្នុងការច្រៀងប៉ុណ្ណោះទេ ចំពោះការសម្តែងក៏កាន់តែល្អផងដែរ ដូចនេះហើយទើបធ្វើឲ្យអ្នកដឹកនាំសម្រេចជ្រើសយក បញ្ញាជាតួឯកនៅក្នុងខ្សែរភាពយន្តខាងលើ។

ឈិត សុវណ្ណបញ្ញា លើកឡើងថា កន្លងមកការសម្ដែងមិនមែនជាចំណូលចិត្តរបស់ខ្លួននោះទេ ប៉ុន្តែនាងនឹងខំប្រឹងប្រឹងបន្ទាប់ពីការសម្ដែងក្នងរឿង «ទេសចរណ៍ឋាននរក» ស្រាប់តែមានការនិយាយពីនាងច្រើនឡើងជាងមុន ក្នុងពេលដែលបទចម្រៀងនិពន្ធថ្មីក៏ត្រៀមប្រកាសឡើងទន្ទឹមគ្នា។

នាងបន្តថា នាងចង់សម្ដែងឲ្យគ្រប់ទម្រង់មិនថា តួកាច តួស្លូត ឬតួក្រមិចក្រម៉ើម បើទោះជាការដាក់អារម្មណ៍អាចថា ជារឿងពិបាកខុសគ្នាដាច់ឆ្ងាយពីច្រៀងរាំ។

តារាស្រីរូបនេះមិនទាន់ហ៊ានដាក់ក្តីរំពឹងខ្ពស់ទៅលើខ្សែភាពយន្តដែលនាងសម្តែងជាលើកដំបូងនោះទេ ដែលនាងស្នើឲ្យទស្សនិកជនចូលរួមគាំទ្រនឹងវាយតម្លៃសម្រាប់ខ្សែភាពយន្តនេះទៅចុះហើយនាងក៏ទន្ទឹងរង់ចាំលទ្ធផលនៃការសម្តែងលើកដំបូងនេះដែរ។

ទោះជាយ៉ាងណាតារាស្រីរូបនេះបានបង្ហាញពីសញ្ញាក្នុងការប្រឡូកក្នុងអាជីពស្តែងជាថ្មីម្តងទៀតប្រសិនបើមានឱកាផ្តល់ឲ្យ ប៉ុន្តែឈុតឆាកស្នេហាបែបរោលរាលឬសិចស៊ីត្រូវបានតារាស្រីរូបនេះបដិសេធមិនទទួលសម្តែងនោះទេ។ក្រៅពីខ្សែភាពយន្តនេះនាងក៏នឹងមានបទចម្រៀងថ្មីច្រៀងរួមគ្នាជាជាមួយនឹងតារាចម្រៀង ម៉ា ច័ន្ទបញ្ញា គឺបទ «មិត្តភ័ក្តិពាក់កណ្តាលសង្សាពាក់កណ្តាល» ក៏នឹងត្រូវដាក់បញ្ចូលក្នុងខ្សែភាពយន្តខាងលើផងដែរ។

គួរបញ្ជាក់ដែរថា នៅក្នុងសាច់រឿងនៃខ្សែភាពយន្តនេះ បញ្ញា ត្រូវបានភ្លឹកចូលទៅកាន់ឋាននរក ហើយក៏បានជួបជាមួយលោក អេឡិចសូរ៉ា ដើរតួជា វាសនា ដែលត្រូវបានឈ្នះរង្វាន់ទៅដើរលេងនៅឋាននរក ហើយក៏បានជួបគ្នា ដែល បញ្ញា មានការងារជាអ្នកមគ្គុទេសនៅឋាននរក ព្រោះនាងចេះភាសាអង់គ្លេស ។

ខ្សែភាពយន្តរឿង «ទេសចរណ៍ឋាននរកនេះ» ត្រូវបានផលិតដោយផលិតកម្ម VCine Picture និងដឹកនាំដោយ លោក លី វ៉េត និងនិពន្ធដោយ លោក សុខ ចាន់ផល ៕

1-8 1-9 1-1 1-2 1-3 1-4 1-5 1-6 1-7

ដោយ៖ វឌ្ឍនា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print