គោយន្តកន្ត្រៃដឹកកម្មករ១៨នាក់ត្រឡប់មកពីបេះស្វាយវិញ ជួបគ្រោះថ្នាក់ក្រឡាប់តាមផ្លូវ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មន្ត្រីនគរបាលស្រុកភ្នំស្រួចបានឱ្យដឹងនៅថ្ងៃទី ២២ ខែមីនានេះថា កម្មករបេះផ្លែស្វាយមានស្រីមានប្រុសចំនួន១៨នាក់បានរងរបួសធ្ងន់និងស្រាលត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះព្យាបាលភ្លាមៗនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រួច ខណៈដែលជិះគោយន្តកន្ត្រៃមកពីបេះផ្លែស្វាយវិញក្នុងគោលបំណងទៅផ្ទះស្រាប់តែរេចង្កូតក្រឡាប់គោយន្តដោយខ្លួនឯងតែម្ដង។

 

ហេតុការណ៍គោយន្តដឹកកម្មករបេះស្វាយក្រឡាប់បណ្ដាលរងរបួសធ្ងន់ស្រាលជិត២០នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅលើផ្លូវកៅស៊ូ លេខ៤៦ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

 

នគរបាលស្រុកភ្នំស្រួចបាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុមានគោយន្តកន្ត្រៃមួយគ្រឿង ម៉ាក RT125 ពណ៌ក្រហម បើកបរដោយឈ្មោះ បូ បុល ភេទប្រុស អាយុ៣៥ឆ្នាំ មានអ្នករួមដំណើរចំនួន១៧នាក់៖

 

ទី១-ឈ្មោះ មាស វណ្ណី ភេទស្រី អាយុ ១៤ឆ្នាំ

ទី២-ឈ្មោះ សឿន ពេទ្រ ភេទស្រី អាយុ២៥ឆ្នាំ

ទី៣-ឈ្មោះហៅក្រៅ យាយម៉ាប់ ភេទស្រី៤៧ឆ្នាំ

ទី៤-ឈ្មោះហៅក្រៅ អ៊ំ ហ៊ុល ភេទស្រី៤៥ឆ្នាំ

ទី៥-ឈ្មោះឆៃលី ភេទស្រីអាយុ១៤ឆ្នាំ

ទី៦-ឈ្មោះ អីញ ភេទស្រី អាយុ១៨ឆ្នាំ

ទី៧-ឈ្មោះ យឹម ទូច ភេទស្រី អាយុ៤០ឆ្នាំ

ទី៨-ឈ្មោះ លៀង សិលា ភេទស្រី អាយុ ១៥ឆ្នាំ

ទី៩-ឈ្មោះ ង៉ាន ចន្ថន ភេទប្រុស អាយុ១៤ឆ្នាំ

ទី១០-ឈ្មោះ មាស រន ភេទស្រី អាយុ៣២ឆ្នាំ

ទី១១-ឈ្មោះ រ៉ែម រ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ

ទី១២-ឈ្មោះ គង់ ស្រស់ ភេទស្រី អាយុ ៦២ឆ្នាំ

ទី១៣-ឈ្មោះ សុខ កុម្ភះ ភេទប្រុស អាយុ៣១ឆ្នាំ

ទី១៤- ឈ្មោះ គ្រី ព្រិល ភេទប្រុស អាយុ១៤ឆ្នាំ

ទី១៥- ឈ្មោះ គា ភេទស្រី អាយុ៤៥ឆ្នាំ

ទី១៦- ឈ្មោះ ព្រំ បូ ភេទប្រុស អាយុ៤៥ឆ្នាំ

និងទី១៧-ឈ្មោះ កេ ធីតា ភេទស្រី អាយុ១៥ឆ្នាំ ។

 

អ្នកទាំង១៨នាក់រស់នៅក្នុងភូមិសង្កែជ្រុំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ (កម្មករបេះផ្លែស្វាយ) បានបើកបរតាមបណ្ដោយផ្លូវក្រាលកៅស៊ូ ពីទិសខាងត្បូងទៅទិសខាងជើង លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ គោយន្តកន្ត្រៃបានរេចង្កូតទៅខាងស្តាំក្រឡាប់ដោយខ្លួនឯង បណ្ដាលឲ្យរងរបួសមនុស្សធ្ងន់ធ្ងរចំនួន៧នាក់ ក្នុងនោះស្រីចំនួន៥នាក់ (ឈ្មោះ មាស វណ្ណី, សឿន ពេទ្យ,យាយម៉ាប់ ,អ៊ំ ហ៊ុល,ឆៃលី ,អីញ,បូ បុល) រងរបួសស្រាលចំនួន១១នាក់ ក្នុងនោះមានស្រីចំនួន៦នាក់។

 

នគរបាលស្រុកភ្នំស្រួចបានបន្តឲ្យដឹងថា ក្រោយកើតហេតុនគរបាលជំនាញបានចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុនិងហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រួច។ រីឯគោយន្តកន្ត្រៃរងការខូចខាតកម្រិតស្រាល។

...

 

នគរបាលស្រុកភ្នំស្រួចបញ្ជាក់ថា ចំពោះវត្ថុតាងគោយន្តកន្ត្រៃ នគរបាលបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំបក់ជាបណ្ដោះអាសន្ន រង់ចាំដោះស្រាយនៅពេលក្រោយនិងចាត់ការបន្តតាមផ្លូវច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print