មន្ដ្រីជាន់ខ្ពស់ក្រសួងវប្បធម៌សោកស្តាយពីការបំផ្លិចបំផ្លាញបេតិកភណ្ឌពិភពលោកនៃប្រាសាទព្រះវិហារដែលបំផ្លិចបំផ្លាញដោយកងទ័ពថៃ                  

ចែករំលែក៖

ភ្នំពេញ៖  លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចុះពិនិត្យនិងវាយតម្លៃការខូចខាតប្រាសាទព្រះវិហារដែលរងគ្រោះដោយជម្លោះប្រដាប់អាវុធកាលពីឆ្នាំ២០២៥ បានបង្ហាញការសោកស្តាយនិងតក់ស្លុតយ់ាងខ្លាំងពីការបំផ្លិចបំផ្លាញបេតិកភណ្ឌពិភពលោកនៃប្រាសាទព្រះវិហាររបស់ខ្មែរ។

ក្នុងដំណើបេសកកម្មកាលពីម្សិលមិញ លោកស្រីនិងប្រតិភូទាំងអស់បានសម្តែងនូវមនោសញ្ចេតនារន្ធត់ ក្តុកក្តួល និងតក់ស្លុតយ៉ាងខ្លាំងចំពោះការបំផ្លិចបំផ្លាញដ៏ធំធេងបំផុតចំពោះបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារដែលជាសម្បត្តិរបស់មនុស្សជាតិ។

លោកស្រីរដ្ឋមន្ត្រីបានថ្លែងថា “ការខូចខាត បាក់បែក ដែលបានពិនិត្យឃើញដោយផ្ទាល់ភ្នែកនេះមានទំហំរាប់រយដងលើសពីរបាយការណ៍ខូចខាតរៀបចំដោយអាជ្ញាធរជាតិព្រះវិហារកន្លងទៅដែលបានកត់ត្រាការខូចខាតសរុបចំនួន ៥៦២កន្លែង” ។ គ្រប់ប្រទេសទាំងអស់មានភារកិច្ចក្នុងការការពារសម្បត្តិវប្បធម៌ ហេីយសម្បត្តិបេតិកភណ្ឌមិនត្រូវក្លាយជាគោលដៅនៃការវាយប្រហារ ទោះក្នុងកាលៈទេសៈណាក៏ដោយ ផ្អែកតាមអនុសញ្ញាឆ្នាំ១៩៧២ ស្តីពីបេតិកភណ្ឌពិភពលោក និងអនុសញ្ញាឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ក្នុងជម្លោះប្រដាប់អាវុធ។

...

សូមបញ្ជាក់ថា ប្រាសាទព្រះវិហាររងការខូចខាតចំនួន១៤២កន្លែង រងការវាយប្រហារដោយប្រដាប់អាវុធកាលពីខែកក្កដា និងខូចខាតបន្ថែមចំនួន ៤២០កន្លែងទៀតក្រោយខែធ្នូ ឆ្នាំ២០២៥ ដោយរាប់ចាប់ពីចំណុចពើយតាឌី គោបុរៈទី១ រហូតដល់គោបុរៈទី៥ ការខូចខាតការដ្ឋានគម្រោងសហប្រតិបត្តិការរបស់ប្រទេសឥណ្ឌានៅគោបុរៈទី៥ និងការដ្ឋានជួសជុលជណ្តើរខាងជើងដែលជាជំនួយរបស់ស្ថានទូតអាមេរិក និងការខូចខាតវត្តកែវសិក្ខាគិរីស្វរ:ផងដែរ៕ ដោយ ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print