ភ្នំពេញ÷ ករណី អំពើលួចមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់អំពើហិង្សា(វាយប្លន់យកម៉ូតូ១គ្រឿងម៉ាក Honda Scoopy ពណ៌ចំរុះ ស៊េរីឆ្នាំ២០២៥ (គ្មានស្លាក លេខ) កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០១និង៥៧នាទី នៅចណុចដីវាល ផ្លូវបេតុង ស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប ទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អនុវត្តតាមបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ វេលាម៉ោង១៣និង៨នាទី ថ្ងៃ ទី២ ខែមីនា ឆ្នាំ ២០២៦នៅចំណុចបន្ទប់ជួលលេខ១០ ផ្លូវបេតុង ស្ថិតក្នុងភូមិកាកាបសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ភិន ចាន់សេរី ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ។
ជនសង្ស័យតរ្រូវសមត្ថកិច្ចឃាត់ខ្លួន១-ឈ្មោះ ភោគ សំណាង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលំ ភូមិកាកាប២ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
២-ឈ្មោះ ណា ទិត្យ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលលេខ១១ ផ្លូវលំ ភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
៣-ឈ្មោះ ហៀប គន្ធា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ អ្នកទទួលផល ចោរកម្ម ស្នាក់នៅផ្ទះលេខក៩ ផ្លូវបេតុង ភូមិអណ្តូង៦ សង្កាត់គោរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
៤-ឈ្មោះ ឆាយ រតនា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៣៧ ផ្លូវលំ ភូមិអណ្តូងចាស់ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ជាមួយគ្នានោះសមត្ថកិច្ចព្រមទាំងដកហូតវត្ថុតាងមូយចំនួនផងដែរ។
បច្ចុប្បន្ន មន្រ្តីជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងធ្វើការ សាកសួរតាមនីតិវិធី៕










