លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ : នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម :

១- បើខ្មែរមិនពង្រឹងខ្លួនឲ្យស្របតាមសភាពការណ៍និងកាលសម័យទេ ខ្មែរនឹងគេចមិនរួចពីការឈ្លានពាននិងរំលោភពីខ្មាំងសត្រូវទេ?

២- កត្តាសំខាន់កម្ពុជាត្រូវខិតខំកសាងខ្លួនឲ្យទៅជាប្រទេសខ្លាំង នោះទើបកម្ពុជាអាចការពារខ្លួនបាននិងអាចជៀសផុតពីការឈ្លានពានរបស់ខ្មាំងសត្រូវ។

៣- ដើម្បីខ្លាំង កម្ពុជាត្រូវមានធនធានមនុស្សខ្លាំង មានកងទ័ពខ្លាំងមានទាហ៊ានច្រើនសមស្រប មានអាវុធយុទ្ធភ័ណ្ឌទំនើបទាន់សម័យមានចំនួយច្រើនតាមតម្រូវការ ។

៤- សៀមយកកិច្ចព្រមព្រៀងបទឈប់បាញ់ដើម្បីទន្រ្ទានយកទឹកដីកម្ពុជា បញ្ជូនកងទ័ពចូលមកក្នុងទឹកដីកម្ពុជាក្រោយបទឈប់បាញ់ហើយស្រែកថាអ្នកណានៅត្រង់ណានៅកន្លែងនោះ?

៥- ដោយដឹងថាកម្ពុជាមានកងទ័ពខ្សោយជាងខ្លួន សៀមបានស្រែកឲ្យខ្មែរថាបើចង់បានទឹកដីទៅវិញ ខ្មែរត្រូវវ៉ៃយកទៅវិញទៅ?

៦- អ្នកផ្តើមវ៉ៃគេមិនមែនជាឧក្រឹដ្ឋកម្មសង្គ្រាម ឯអ្នកត្រូវគេវ៉ៃបែរជាថាជាឧក្រឹដ្ឋកម្មសង្គ្រាមទៅវិញ?

៧- ចង់បញ្ឈប់សង្គ្រាមមិនមែននៅលើមាត់ថាទេ លុះត្រាតែអ្នកដែលវ៉ៃគេឈប់វ៉ៃហើយដកទ័ពថយចេញពីតំបន់ជម្លោះ។

៨- សៀមបានខិតខំកសាងសំណង់រឹងមាំនៅក្នុងទឹកដីខ្មែររួចហើយ ដូច្នេះគ្មានផ្លូវសៀមចូលតុចរចាដោយស្រាយបញ្ហាព្រំដែនទេ?

៩- ខ្មែរអត់មានចាញ់សង្គ្រាមជាមួយសៀមទេ តែសៀមប្រើល្បិចរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់ចូលទន្ទ្រានយកទឹកដីកម្ពុជាដោយគ្មានការប្រយុទ្ធទេ។

១០- បញ្ហាអាទិភាពរបស់សៀមគឺជម្រុញការការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទឹកដីកម្ពុជានៅជាប់ព្រំដែនកម្ពុជា-សៀម និងការពារនិងរក្សាទឹកដីដែលបានរំលោភយកពីកម្ពុជា? ៕

...

ដោយ : លោក សុខ ឥសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print