ត្រីរាជ និងត្រីគល់រាំង ដ៏ធំ២ក្បាលទៀតត្រូវបានលែងចូលក្នុងបឹងធម្មជាតិវិញ នៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កាលពីថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ រដ្ឋបាលជលផលខេត្តពោធិ៍សាត់ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងសហគមន៍នេសាទ បានរៀបចំពិធីលែងប្រភេទត្រីកម្រ និងជិតផុតពូជចំនួន២ក្បាល ចូលទៅក្នុងតំបន់អភិរក្សជលផលកំពង់ប្រាក់ ស្ថិតក្នុងស្រុកក្រគរ ។

 

បើយោងតាមផេក Wonders of the Mekong បានប្រកាសនាថ្ងៃទី២៣ ខែមីនានេះថា ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិសាត់ ៖ កាលពីថ្ងៃអាទិត្យ ថ្ងៃទី២២ ខែ មីនា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមការងារខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ពោធិ៍សាត់ ដែលមាន លោក ភុន សុវណ្ណា នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ និងសហគមន៍នេសាទអន្លង់រាំង បានចូលរួមលែងប្រភេទត្រីកម្រ និងជិតផុតពូជ ចូលទៅក្នុងតំបន់អភិរក្សជលផលកំពង់ប្រាក់ៈឮ

 

១. ត្រីរាជ៖ ទម្ងន់៤០ គីឡូក្រាម និងប្រវែង១៦៣ សង់ទីម៉ែត្រ (ប្រគល់ដោយប្រជានេសាទឈ្មោះ ហោ ហៀង) នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

២. ត្រីគល់រាំង៖ ទម្ងន់ ៨ គីឡូក្រាម និងប្រវែង ៧៣ សង់ទីម៉ែត្រ (ប្រគល់ដោយប្រជានេសាទឈ្មោះ អ៊ុក នី) ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 

ប្រតិបត្តិការនេះដឹកនាំដោយ លោក ភុន សុវណ្ណា នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ដោយមានការចូលរួមពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ កងកម្លាំងរាជអាវុធហត្ថស្រុកក្រគរ និងសហគមន៍នេសាទអន្លង់រាំង ។

 

នេះជាលើកទី៣ហើយ សម្រាប់ក្នុងឆ្នាំ២០២៦នេះ ដែលប្រជានេសាទបានប្រគល់ប្រភេទជិតផុតពូជ ដែលសរុបទាំងអស់ចំនួន០៥ក្បាល (ត្រីគល់រាំងចំនួន០២ក្បាល និងត្រីរាជចំនួន ០៣ក្បាល) ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print