ខេត្តកណ្ដាល៖ បុរសម្នាក់ត្រូវបាននគរបាលក្រុងតាខ្មៅឃាត់ខ្លូនកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ដោយសារបុរសរូបនេះ កាន់កាប់អាវុធខុសច្បាប់ និងប្រើប្រាស់គ្រឿងញៀន ។ ករណីឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ចំណុចភូមិព្រែកសំរោង៣ សង្កាត់រតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ បី ចំរ៉ុង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រែករោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។ជនសង្ស័យវិជ្ជមាននូវសារធាតុញៀន(+)។
វត្ថុតាងចាប់យក៖១-កាំភ្លើងខ្លីម៉ាក LOCK 19X AUSTRIA(កាំភ្លើងខ្យល់)។២-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០១សន្លឹក។៣-ឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀន ,៤-ដែកកេះ០១ពណ៌ខៀវ០១។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនសង្ស័យធ្លាប់បំរើការជាអង្គរក្សនៅក្នុងបន្ទាយទួលក្រសាំងនៅវរៈសេនាតូចការពារផ្ទាល់ ក្រោយមកក៏បានសុំលាឈប់ពីការងារទៅបើកឡានឲ្យជនជាតិចិននៅឯខេត្តកោះកុងវិញ។ បន្ទាប់មកនៅក្នុងខែកញ្ញាឆ្នាំ២០២៥ បានមកភ្ជាប់ពាក្យជាមួយនារីម្នាក់ឈ្មោះនី សំណាង អាយុ៣៤ឆ្នាំ មានទីលំនៅស្រុកកៀនស្វាយ ខេត្តកណ្តាលក្រោយពីភ្ជាប់ពាក្យរួចមកជនសង្ស័យបានលាគូរដណ្តឹងទៅធ្វើការជាតៃកុងឡានឲ្យជនជាតិចិន នៅឯក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំណែកគូរដណ្តឹងបានមកបំរើការជាមេការហាងនៅក្នុងហាងមួយកន្លែងមិនស្គាល់ឈ្មោះស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។បន្ទាប់មកនៅក្នុងខែកញ្ញាឆ្នាំ២០២៦ ក៏បានយកទូរស័ព្ទគូរដណ្តឹងមកឆែកតេឡេក្រាមលេងលឺសូរសម្លេងគូរដណ្តឹងវ៉យសម្លេងទាក់ទងគ្នាប្រុសថ្មីណាត់គ្នាដេកនៅផ្ទះសំណាក់ក៏មានចិត្តខឹងរករឿងគូរដណ្តឹង រួចក៏ទៅបើកឡានឲ្យជនជាតិចិននៅតាមខេត្តវិញ។លុះរហូតដល់ថ្ងៃទី១៧ ខែ កញ្ញាឆ្នាំ២០២៦ ជនសង្ស័យបានទៅលេងផ្ទះនៅឯខេត្តតាកែវ រហូតដល់ថ្ងៃទី២២ -០៣-២០២៦ ម៉ោង០៥និង០០នាទីទៀបភ្លឺ ជនសង្ស័យបានជិះរថយន្តឈ្នួលមកលេងគូរដណ្តឹងនៅកន្លែងហាងកន្លែងធ្វើការគូរដណ្តឹងដើម្បីលាគូរដណ្តឹងទៅធ្វើការឯខេត្តបន្ទាយមានជ័យ វិញហើយបានយកកាំភ្លើងខ្លីសៀតនៅចង្កេះ បន្ទាប់មកអ្នកធ្វើការងារជាមួយគូរដណ្តឹងបានឃើញក៏សុំមើល ហើយជនសង្ស័យបានចុចបង់កាំភ្លើងចេញនិងហុចកាំភ្លើងឲ្យទៅគាត់មើល បន្ទាប់មកដល់ម៉ោង០៧ និង០០នាទី ព្រឹកមិនទាន់ឃើញគូរដណ្តឹងមកដល់ជនសង្ស័យបានពឹងអ្នកធ្វើការជាមួយគូរដណ្តឹងជួយជូនមកបន្ទប់ជួលវិញនៅភូមិព្រែកសំរោង ៣សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ដល់ម៉ោង១៧និង៣០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ក៏មានកំលាំងសមត្ថកិច្ចនូវបញ្ជាការដ្ឋានអង្គរក្សចុះមកឃាត់ខ្លួនយកមកសួរនាំប្រគល់មកឲ្យកំលាំងផ្នែកយុត្តិធម៌ក្រុងតាខ្មៅយកមកសួរនាំបន្តនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ច ជនង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពកាន់កាប់អាវុធខុសច្បាប់និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ហើយកាំភ្លើងខ្លីនេះខ្លួនបានខ្ចីពីមិត្តភ័ត្តឈ្មោះម៉េត ភារុណ នៅខាងអន្តរាគមន៍ព្រែកឯង ដផម្បីយកទៅបង្ហាញជនជាតិចិន ប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ៕
ដោយ៖ ស្អាងជ័យ










