ភ្នំពេញ÷ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តម៉ាកMGបុកជាមួយម៉ូតូម៉ាកVespa មួយគ្រឿងរងការខូចខាតទាំងសងខាងហើយភាគីទាំងពីរបានប៉ះសំដីដាក់គ្នាមួយប៉្រាវ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ និង ៥៥នាទីយប់ថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០២៦។ នៅក្នុងចំណុច ស្តុប ចំការព្រីងតាមបណ្ដោយផ្លូវ២០១១ កែងនិងផ្លូវបេតុង ស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មុនពេលកើតហេតុគេឃើញមានបុរសម្នាក់បើករថយន្តម៉ាកMG ពាក់ស្លាកលេខភ្នំពេញ 2BS-8007 លុះមកដល់ចំណុចកើតហេតុអ្នកបើកបរក៏បត់ស្តាំឆ្លងផ្លូវហើយជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកVespa មួយគ្រឿងពាក់ស្លាកលេខ
ភ្នំពេញ 1JZ-5553 ជិះដោយនារីស្រស់ស្អាតពីរនាក់កំពុងឈប់ចាំភ្លើងស្តុបបណ្តាលឲ្យរងការខូតខាត ភាគីទាំងពីរបានប៉ះសំដីដាក់គ្នាមួយប៉្រាវតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានធ្វើការបាញ់ថ្នាំចំណាំ រួចយកម៉ូតូនិងរថយន្តមកអែបកៀនទុកឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាក្រោយមកភាគីពីទាំងពីរបានព្រមព្រៀងដោយភាគីខាងរថយន្តបានចេញចំណងទៅឲ្យខាងភាគីម៉ូតូជាមួយនួន
១២០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
ដោយ÷ចន្ទ លីហ្សា










