ខេត្តព្រះសីហនុ៖ បុរសចិនតៃវ៉ាន់ម្នាក់ ត្រូវបានឃាតករបាញ់ប្រហារស្លាប់ភ្លាមៗនៅហ្នឹងកន្លែង កាលពីយប់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៦ នៅលើផ្លូវស្ងាត់មួយ ក្នុងសង្កាត់លេខ ១ ក្រុងព្រះសីហនុ។ បុរសជាជនរងគ្រោះម្នាក់នេះ មានឈ្មោះ Lin Bingwen ហើយធ្លាប់ត្រូវបានប៉ូលិសកោះតៃវ៉ាន់ចេញដីកាតាមចាប់ខ្លួនផងដែរ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុការណ៍ បានឱ្យដឹងថា ករណីបាញ់ប្រហារសម្លាប់មនុស្សខាងលើនេះ បានកើតឡើងនៅលើផ្លូវស្ងាត់មួយ ស្ថិតក្នុងសង្កាត់លេខ ១ ក្រុងព្រះសីហនុ ហើយជនរងគ្រោះត្រូវបានបាញ់សម្លាប់នៅកន្លែងកើតហេតុ។ ជនរងគ្រោះម្នាក់នេះ ធ្លាប់ត្រូវបានអាជ្ញាធរតៃវ៉ាន់ចេញដីកាតាមចាប់ខ្លួន ពាក់ព័ន្ធសំណុំរឿងសម្អាតប្រាក់។
បើតាមព័ត៌មានបឋម ករណីឃាតកម្មនេះត្រូវបានសង្ស័យថា អាចជាករណីពាលស៊ីពាល ប៉ុន្តែអាជ្ញាធរខេត្តព្រះសីហនុ ពាក់ព័ន្ធនិងករណីនេះកំពុងបន្តស៊ើបអង្កេតដើម្បីបញ្ជាក់លម្អិតបន្ថែមទៀត៕
ដោយ៖តារា










