ភ្នំពេញ៖ តាមការចង្អុលបង្ហាញរបស់លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយ លោក កៅ សារ៉ាវុធ អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យរដ្ឋបាលតាមមូលដ្ឋានអាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ (បារបារាំង) និងរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈនៅតាមបណ្តោយផ្លូវលេខ១១០ ផ្លូវលេខ១១៨ផ្លូវលេខ១៣០ និងផ្លូវលេខ១៣៦ ចាប់ពីកំណាត់ផ្លូវលេខ១៣ដល់តិរវិថីព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ និងសង្កាត់វត្តភ្នំខណ្ឌដូនពេញ។
ក្នុងប្រតិបត្តិការនោះ ជាលទ្ធផលកម្លាំងចម្រុះរបស់ខណ្ឌដូនពេញ សម្រេចដូចខាងក្រោម៖
-ក្រុមការងារចម្រុះបាន ចុះអនុវត្តវិធានការរដ្ឋបាលលេីផ្លូវលេខ១១៨ចាប់ពីតិរវិថីព្រះស៊ីសុវត្ថិ ដល់ផ្លូវលេខ១៣ ដោយបានរៀបចំរុះរេីចេញ សម្ភារៈផ្សេងៗដែលដាក់តាំងរំលោភចឹញ្ចេីមផ្លូវ និងបាញ់លាងសម្អាតយ៉ាងស្អាត។
-ក្រុមការងារ បានពិនិត្យឃើញថាមានម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្មនៅលេីដងផ្លូវលេខ១១៨នេះបានចូលរួមសហការជាមួយក្រុមការងារដោយរលូន ។
-ក្រុមការងារ បានរៀបចំបាញ់ថ្នាំ ជាស្លាកសញ្ញាសំគាល់ ផ្លូវសម្រាប់ថ្មេីរជេីង យ៉ាងស្អាត លេីចឹញ្ចេីមផ្លូវលេខ១១៨ សងខាង បានរួចរាល់។
ដោយឡែកជាទិសដៅបន្ត នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ កម្លាំងចម្រុះរបស់រដ្ឋបាលខណ្ឌដូនពេញ បាបន្តចុះអនុវត្តលេីដងផ្លូវលេខ១១០ ចាប់ពីផ្លូវលេខ១៣ដល់តិរវិថីព្រះស៊ីសុវត្ថិ៕
ដោយ៖តារា










