ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អបអរ ជោគជ័យ នៃការរៀបចំមហាសន្និបាតសភាទាំងពីររបស់ចិន  

ចែករំលែក៖

ប្រទេសចិន : សម័យប្រជុំរបស់សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន (CPPCC) និងសភាតំណាងប្រជាជនទូទាំងប្រទេសចិន (NPC) ដែលត្រូវបានស្គាល់ជាទូទៅថា “មហាសន្និបាតសភាទាំងពីរ” ឆ្នាំ២០២៦ ទើបតែបិទបញ្ចប់ដោយជោគជ័យ នៅក្នុងខែមីនានេះ។

 

អំឡុងកម្មវិធី អបអរសាទរ «សប្តាហ៍ មេគង្គ-ឡានឆាង» និង ខួបលើកទី១០ នៃ ការបង្កើតកិច្ចសហប្រតិបត្តិការ ក្របខណ្ឌថ្នាក់តំបន់ មួយនេះ ដែលត្រូវបានរៀបចំធ្វើឡើង កាលពីពេលថ្មីនេះ នៅទីក្រុងភ្នំពេញ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជាបានប្រកាសថា «ខ្ញុំសូមអបអរសាទរ ដោយស្មោះ ចំពោះសាធារណរដ្ឋប្រជាមានិតចិន ចំពោះការរៀបចំមហាសន្និបាតសភាទាំងពីរ ដោយជោគជ័យ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ចិន ក្នុងការច្នៃប្រឌិត ការធ្វើទំនើបកម្ម និងការអភិវឌ្ឍរួមបញ្ចូល»។

 

ជំនួសឱ្យរាជរដ្ឋាភិបាលកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រសូមថ្លែងអំណរគុណចំពោះចិន ចំពោះមិត្តភាព និងការគាំទ្រដែលមានតម្លៃខ្ពស់ ដែលបានជួយអភិវឌ្ឍប្រទេសកម្ពុជា។ បើតាមលោក, កម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង និង គាំទ្រ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បន្តទៀត។

 

ជុំវិញកិច្ចសហប្រតិបត្តិការក្របខណ្ឌថ្នាក់តំបន់ លោកបានបញ្ជាក់ថា ទន្លេ មេគង្គ–ឡានឆាង មិនមែនត្រឹមជាលក្ខណៈភូមិសាស្ត្រ ប៉ុណ្ណោះទេ ប៉ុន្តែ ជាជីវិតសម្រាប់សហគមន៍ និង ជាខ្សែភ្ជាប់ប្រទេសយើង។ ក្នុង១០ឆ្នាំ កន្លងមក យើងបានបម្លែងកិច្ចសហប្រតិបត្តិការពីការពិភាក្សា ទៅជាលទ្ធផលជាក់ស្តែង។

 

សម្រាប់កម្ពុជា ទន្លេមេគង្គមានសារៈសំខាន់យ៉ាងខ្លាំង មិនត្រឹមតែជាធនធានធម្មជាតិទេ ប៉ុន្តែ ជាសញ្ញានៃការតភ្ជាប់វប្បធម៌ និងប្រវត្តិសាស្ត្រ៕

...

ប្រភព : (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print