គោលដៅទេសចរណ៍ ដ៏ល្អចំនួន៧ សម្រាប់ភ្ញៀវ ទៅកម្សាន្ត ក្នុងព្រឹត្តិកាណ៍បុណ្យទន្លេខេត្តក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ៖ អំឡុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ប្រារព្ធធ្វើឡើងពីថ្ងៃទី ២៧ ដល់ ២៩ ខែមីនា ខាងមុខនេះ ក្នុងនោះមន្ទីរទេសចរណ៍ខេត្តក្រចេះ ក៏បានត្រៀមរៀបចំតំបន់ទេសចរណ៍សំខាន់ៗចំនួន ៧ ទីតាំង សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅកម្សាន្ត ដែលតំបន់ទេសចរណ៍ទាំងនោះជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលរបស់ខេត្ត។

 

តំបន់រមណីយដ្ឋានសំខាន់ៗទាំងនោះរួមមាន សួនសុបិន្តកោះច្រែង សហគមន៍ទេសចរណ៍កោះទ្រង់ អន្លង់ផ្សោត ភ្នំសំបុក រមណីយដ្ឋានព្រែកកាំពី វិហារវត្តសសរ ១០០ និងរមណីយដ្ឋានបឹងកោះសុក្រម។ នេះបើតាមការឱ្យដឹងពីមន្រ្តីនៃមន្ទីរទេសចរខេត្តក្រចេះ នាព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២៦។

...

 

ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ក្នុងខេត្តក្រចេះ ដែលគ្រោងប្រារព្ធធ្វើឡើងពីថ្ងៃទី ២៧ ដល់ ២៩ ខែមិនា ខាងមុខនេះ ក្រោមប្រធានបទ”ទន្លេបៃតង បេតិកភណ្ឌ វប្បធម៌ និង ធម្មជាតិ”៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print