ខេត្តកោះកុង ៖ ក្នុងឱកាសដំណើរទស្សនកិច្ចសិក្សា ដើម្បីពិនិត្យនិងវាយតម្លៃលើការអភិវឌ្ឍរបស់ក្រុមហ៊ុន ដែននគរ (ខេមូឌា) អ៊ិនវេសមិន ឯ.ក. នៅលើកោះទទឹង ខេត្តកោះកុង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានជួបសំណេះសំណាលជាមួយតំណាង និងបុគ្គលិកក្រុមហ៊ុនដែលកំពុងបម្រើការនៅលើកោះទទឹងរីស្សត។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលជាក្រុមហ៊ុនខ្មែរ បានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍកោះទទឹងឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍កម្រិតខ្ពស់ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានណែនាំឱ្យក្រុមហ៊ុនបន្តយកចិត្តទុកដាក់ក្នុងការអភិរក្សធនធានធម្មជាតិទាំងលើកោះ និងក្នុងទឹក ឱ្យនៅស្រស់ស្អាត និងមាននិរន្តរភាព ដោយអនុវត្តតាមទស្សនៈ «ការអភិរក្ស បម្រើឱ្យការអភិវឌ្ឍ និងការអភិវឌ្ឍ បម្រើឱ្យការអភិរក្ស»។
លើសពីនេះ លោករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនសិក្សា និងស្នើសុំវិញ្ញាបនបត្រ និងស្តង់ដារសេវាកម្មទេសចរណ៍ផ្សេងៗ ដូចជា សណ្ឋាគារបៃតងកម្ពុជា ស្តង់ដាអាស៊ាន វិញ្ញាបនបត្រទទួលស្គាល់គុណភាពសេវាកម្មទទួលទេសចរចិន ម៉ូស្លីម ជាដើម ដើម្បីបង្ហាញភ្ញៀវទេសចរជាតិ និងអន្តរជាតិអំពីគុណភាពសេវាកម្ម និងភាពប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក។
ជាមួយគ្នានេះផងដែរ សមាគមក្នុងឧស្សាហកម្មទេសចរណ៍ដូចជា CATA, CTF និង PATA ត្រូវបានណែនាំឱ្យពិនិត្យលទ្ធភាពដាក់បញ្ចូលកោះទទឹងក្នុងកញ្ចប់ទស្សនកិច្ចសម្រាប់ភ្ញៀវទេសចរកម្រិតខ្ពស់ និងរៀបចំជា FAM Trip។
លោករដ្ឋមន្រ្តីក៏បានលើកទឹកចិត្តឱ្យអ្នកផលិតមាតិកា Influencers និង KOLs ជាតិ និងអន្តរជាតិ ចូលរួមផ្សព្វផ្សាយអំពីកោះទទឹងរីស្សត និងតំបន់ទេសចរណ៍ដែលមានសក្តានុពលផ្សេងៗក្នុងខេត្តកោះកុង ឱ្យកាន់តែទូលំទូលាយ។
នៅចុងបញ្ចប់ លោករដ្ឋមន្ត្រី បានប្រគល់លិខិតសរសើរដល់ក្រុមហ៊ុន ដើម្បីទទួលស្គាល់ការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍ និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ឱ្យមានស្តង់ដាខ្ពស់ ប្រកបដោយវិជ្ជាជីវៈ សុវត្ថិភាព និងចីរភាព។
កោះទទឹង, ខេត្តកោះកុង ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦
Koh Totung Resort, a new tourism product with high added value in Cambodia’s tourism industry.
On the occasion of a study visit to inspect and evaluate the development of Den Nokor (Cambodia) Investment Co., Ltd. on Koh Totung in Koh Kong Province, H.E. Huot Hak, Minister of Tourism, and Her Excellency Chhy Va, Governor of Koh Kong Province, met and held discussions with the company’s representatives and staff working at Koh Totung Resort.
During the visit, H.E. Minister expressed his gratitude, appreciation, and high evaluation of the company, a Cambodian enterprise, for collaborating with the Royal Government in developing Koh Totung into a high-end tourist destination to attract both domestic and international tourists.
At the same time, H.E. Minister advised the company to continue paying close attention to the conservation of natural resources both on the island and in the surrounding waters, ensuring they remain beautiful and sustainable, in line with the principle: “Conservation serves development, and development serves conservation.”
Furthermore, H.E. Minister encouraged the company to study and apply for various tourism service certifications and standards, such as Cambodia Green Hotel, ASEAN standards, and certifications recognizing service quality for Chinese and Muslim tourists, in order to demonstrate service quality and enhance competitiveness at regional and global levels.
In addition, tourism industry associations such as CATA, CTF, and PATA were advised to explore the possibility of including Koh Totung in premium travel packages and organizing Familiarization Trips (FAM Trips). H.E. Minister also encouraged content creators, influencers, and KOLs, both national and international, to help promote Koh Totung Resort and other potential tourist destinations in Koh Kong Province more widely.
At the conclusion of the visit, H.E. Minister presented a letter of commendation to the company in recognition of their efforts in developing and enhancing tourism service quality to high standards, with professionalism, safety, and sustainability.
Koh Totung, Koh Kong Province, March 23, 2026 ៕
ប្រភព ៖ ក្រសួងទេសចរណ៍















