បង្ក្រាបក្រុមចោរធាក់ប្លន់យកម៉ូតូ នៅភូមិស្វាយឧត្តម ឃុំសំរោងលើ ស្រុកអង្គស្នួល

ចែករំលែក៖

ខេត្តកណ្ដាល÷កម្លាំងជំនាញព្រហ្មទណ្ឌខេត្តកណ្តាល សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលនឹង សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ក្នុងករណី លួចមានស្ថានទម្ថន់ទោស (ធាក់យកម៉ូតូ)។

ប្រភពបានឲ្យដឹងថាករណីធ្លាក់ប្លន់ម៉ូតូមួយបានកើតនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០៥ និង៤០ នាទីនៅចំណុចផ្លូកៅស៊ូភូមិស្វាយឧត្តម ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ ជីវន្ត័ សីហា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ ជាងម៉ាស៊ីន ទីលំនៅភូមិកណ្តាល ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលបានឱ្យដឹងថាជនសង្ស័យចំនួន០៥នាក់គេចខ្លួន០១នាក់÷ ១-ឈ្មោះ លី ឡុង ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករចាក់សាំង ស្នាក់នៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឃាត់ខ្លួន មេក្លោងអ្នកជិះម៉ូតូជនរងគ្រោះ គ្មានសារធាតុញៀនក្នុងទឹកនោម(-)និង២-ឈ្មោះ ស៊ាប រដ្ឋា ហៅជេម ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលផាស់អាប់ ស្នាក់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួន អ្នកឌុប គ្មានសារធាតុញៀនក្នុងទឹកនោម(-)និង៣-ឈ្មោះ សៀង ឆាយ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួន អ្នកឌុប គ្មានសារធាតុញៀនក្នុងទឹកនោម(-)និង៤-ឈ្មោះ ឈួយ វ៉ាន់ថា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ សំណង់ ស្នាក់ នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួន អ្នកជិះក្រោយ គ្មានសារធាតុញៀនក្នុងទឹកនោម(-)និង៥-ឈ្មោះ ចេវ ភេទប្រុស អាយុ១៨ឆ្នាំ (មិនស្គាល់អត្តសញ្ញាណ) គេចខ្លួន។

ជនរងគ្រោះ បាត់បង់ម៉ូតូ០១គ្រឿង ម៉ាកឌ្រីម C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1JQ-5211 លេខតួ និងលេខម៉ាស៊ីន6353747។

វត្ថុតាងចាប់យករួមមាន :
១-ម៉ូតូម៉ាកឌ្រីមសង់ C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ បិតតែមឆ្នាំ២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ1KQ- 5911,២-ម៉ូតូម៉ាកឌ្រីមសង់ C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៦ ពាក់ផ្លាកលេខ ភ្នំពេញ1LZ-8215និង ៣-ទូរសព្ទចំនួន០៣គ្រឿង ក្នុងនោះម៉ាកអាយហ្វូនចំនួន០២គ្រឿង និងម៉ាកសាំសុង០១គ្រឿង។ (ជារបស់ជនសង្ស័យ)។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ និងបក្ខពួកបានឆ្លើយសារភាពថាខ្លួន និងបក្ខពួកបានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូរបស់ជនរងគ្រោះពិតមែន។ ជនសង្ស័យ និងបក្សពួកបានបន្តសារភាពទៀតថា មុនពេលធ្វើ សកម្មភាពជនសង្ស័យឈ្មោះ លី ឡុង ជាមេក្លោងបានឆាតហៅមកផឹកសុីជុំគ្នារួចទើបគ្នាធ្វើសកម្មភាពរួមគ្នា។

បច្ចុប្បន្នកម្លាំងជំនាញពាក់ព័ន្ធកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print