រថយន្តកុងតឺន័រមិនចាំស្លាកលេខបើកបុកជាមួយរថយន្តព្រូសបណ្តាលឲ្យរងការខូចខាត រួចរថយន្តបង្កហេតុបើករត់បាត់

ចែករំលែក៖

ភ្នំពេញ÷ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តកុងតឺន័រមិនចាំស្លាកលេខបានបើកបុករថយន្តព្រូសបណ្តាលឲ្យរងការខូចខាត រួចហើយរថយន្តបង្កហេតុបើករត់បាត់។

 

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង៥៥នាទីយប់ថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០០៦ នៅត្រង់ចំណុចភ្លើងស្តុប24 ម៉ោង តាមបណ្តោយផ្លូវភ្នំពេញហាណូយកែងនឹងផ្លូវសម្ដេចជា ស៊ីម ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

 

ប្រភពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្ត តូយ៉ូតាព្រូស ពណ៌ស១គ្រឿងពាក់ស្លាកលេខភ្នំពេញ 2BZ-3051 បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏មានរថយន្ត១គ្រឿងទៀតជាប្រភេទរថយន្តសណ្តោងកុងតឺន័របើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ផ្លូវបំបែកជាបួនខាងលើរថយន្តព្រូសបើកឆ្លងផ្លូវមិនទាន់ផុតផងក៏ត្រូវរថយន្តកុងតឺន័របើកបុកកៀរផ្នែកខាងមុខបណ្តាលឲ្យរងការខូចខាត ហើយរថយន្តបង្កបានបើករត់បាត់។

...

 

ក្រោយកើតហេតុម្ចាស់រថយន្តព្រូសបានទាក់ទងទៅសមត្ថកិច្ចនគរបាលខណ្ឌសែនសុខដើម្បីចុះមកកន្លែងកើតហេតុជួយឆែកកាមេរ៉ាសុវត្ថិភាពនិងដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរករថយន្តបង្កហេតុខាងលើដើម្បីមកដោះស្រាយគ្នា៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print