ទោះបីមានជំងឺលោកស្រីហ៊ីល ឡារី​ នៅតែនាំមុខលោកដូណាលត្រាំ

ចែករំលែក៖

បើទោះបីមានសុខភាពមិនអំណោយផល ក្លាយជាចំណុចខ្សោយរបស់លោកស្រីគ្លីតុន ប៉ុន្តែការស្ទង់មតិនាពេលកន្លងមកបង្ហាញឲ្យឃើញថា លោកស្រីនៅតែនាំមុកលោកដូណាលត្រាំនៅក្នុងរដ្ឋជាច្រើនដដែល។

ការស្ទង់មតិរបស់បណ្តាញព័ត៌មានរ៉យទ័រ បង្ហាញឲ្យឃើញថា បេក្ខភាពគណបក្សប្រជាធិបតេយ្យ លោកស្រីហ៊ីលឡារីនៅតែនាំមុខលោកដូណាលត្រាំ ៤ពិន្ទុដដែល។ នៅក្នុងការស្ទង់មតិ ពលរដ្ឋ៤២ភាគរយប្រកាសថានឹងបោះឆ្នោតឲ្យលោកស្រីគ្លីនតុន និង៣៨ភាគរយបោះឆ្នោតឲ្យលោកត្រាំ។

ចាប់តាំងពីចុងខែកក្កដាមកទល់ពេលនេះលោកស្រីគ្លីនតុនតែងតែនាំមុខលោកត្រាំជានិច្ច។ ប៉ុន្តែការគាំទ្រលោកស្រីក៏មានការផ្លាស់ប្តូរដោយសារតែក្រោយលោកស្រីមានជំងឺរលាក់សួត ក្លាយជាចំណុចខ្សោយក្នុងការវាយប្រហារពីគណបក្សសាធារណៈរដ្ឋ។

លោកស្រីហ៊ីលឡារីទទួលបានការគាំទ្រភាគច្រើនពីក្រុមជនជាតិភាគតិច ជនអន្តោប្រវេសន៍ ពលរដ្ឋមានចំណូលទាប និងពីស្ត្រីអាមេរិកទាំងមូល។ ចំណែកលោកត្រាំទទួលបានការគាំទ្រពីជនជាតិស្បែកស បុរសនឹងអ្នកដែលមានវ័យចំណាស់។

ប៉ុន្តែលោកត្រាំក៏បាននាំមុខលោកស្រីគ្លីនតុននៅពីររដ្ឋតាមលទ្ធផលនៃការស្ទង់មតិថ្មីមួយ បានឲ្យឃើញថា បេក្ខភាពដូណាលត្រាំ បាននាំមុខលោកស្រីគ្លីនតុននៅក្នុងរដ្ឋ២ គឺរដ្ឋណាវ៉ាដា និងអូហៃយ៉ូ ។

លទ្ធផលស្ទង់មតិរបស់ Bloomberg Politics បានបង្ហាញឲ្យឃើញថា មហាសេដ្ឋីត្រាំបាននាំមុខលោកស្រីគ្លីនតុន៥ភាគរយនៅក្នុងរដ្ឋអូហៃយ៉ូ។ ជាក់ស្តែង លោកត្រាំទទួលបាន៤៤ភាគរយសំឡេងគាំទ្រ ចំណែកលោកស្រីគ្លីនតុនមានតែ៣៩ភាគរយប៉ុណ្ណោះ។

នេះជាព័ត៌មានដែលគួរឲ្យបារម្ភសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រីគ្លីនតុន ដោយសារតែរដ្ឋអូហៃយ៉ូ ជាភូមិសាស្ត្រយុទ្ធសាស្ត្ររបស់អាមេរិកហើយ ក្នុងប្រវត្តិសាស្ត្របេក្ខភាព១០រូបបានក្លាយជាប្រធានាធិបតីក្រោយពេលទទួលបានសំឡេងគាំទ្រភាគច្រើននៅក្នុងរដ្ឋនេះ។

ជាមួយគ្នានោះរដ្ឋណាវ៉ាដា លោក ដូណាលត្រាំក៏នាំមុខលោកស្រីគ្លីនតុន២ភាគរយផងដែរ ដោយមានសំឡេងគាំទ្រលោកត្រាំ៤៤ភាគរយ ចំណែកលោកស្រីគ្លីនតុនវិញទទួលបានសំឡេងគាំទ្រតែ៤២ភាគរយប៉ុណ្ណោះ។

នៅក្នុងរដ្ឋខាងលើនេះដែរ កាលពីខែកក្កដា លោកស្រីគ្លីនតុននាំមុខលោកត្រាំ៤ភាគរយ។ រដ្ឋ Nevada គឺបានបោះឆ្នោតគាំទ្រលោកបារ៉ាក់អូបាម៉ារយៈពេល២អាណត្តិកន្លងមក។ ប៉ុន្តែពេលនេះបែរជាងាកទៅគាំទ្រគណបក្សសាធារណៈរដ្ឋវិញម្តង ។

រយៈពេលចុងក្រោយនេះអ្នកគាំទ្រលោកត្រាំកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ ដោយនៅក្នុងរដ្ឋ Utah អ្នកគាំទ្រលោក
លើសលោកស្រីគ្លីនតុនដល់ទៅ១៥ភាគរយ គឺលោកត្រាំទទួលបានសំឡេងគាំទ្រ៣៩ភាគរយ ចំណែកលោកស្រីគ្លីនតុនបានតែ២៤ភាគរយប៉ុណ្ណោះ៕

20160917094728-hillary

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print