ក្រុម ឌីអេសអាយ របស់ថៃចុះចាប់អាជីវករខ្មែរលក់ដូរនៅផ្សាររ៉ុងក្លឿ រិបអូសខោអាវ អស់៣តូប ចាប់ខ្លួនបុរសម្នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ តូបអាជីវករខ្មែរ លក់ដូរនៅក្នុងផ្សាររ៉ុងក្លឿ ឈមជាមួយប្រទេសកម្ពុជា ក្រុងប៉ោយប៉ែត ត្រូវបានក្រុម ឌីអេសថៃ ចុះបង្ក្រាបអស់៣តូប រិបអូសយកខោអាវ ដោយសំអាងថា មានការលក់ដូរផលិតផលរំលោភកម្មសិទ្ធិបញ្ហា ។ ជាមួយគ្នានេះដែរ បុរសខ្មែរម្នាក់ ក៏ត្រូវក្រុម ឌីអេសអាយ នេះចាប់ខ្លួនទៅផងដែរ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងផ្សាររ៉ុងក្លឿ ទឹកដីថៃ ។

ទាក់ទងបញ្ហានេះ នៅរសៀលថ្ងៃដដែល អភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន បានបញ្ជាក់ប្រាប់ភ្នាក់ងារយកព័ត៌មាននគរវត្តថា គេនៅមិនទាន់ដឹងទំហំនៃការចាប់យករបស់ក្រុមថៃខាងលើនៅឡើយទេ ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងតែរកវិធីដើម្បីជួយអន្តរាគមន៍ ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា ការដែលរិបអូស ក៏ដូចបង្ក្រាបទៅលើតូបអាជីវករខ្មែរខាងលើពីសំណាក់ក្រុម ឌីអេសអាយ នោះ ដោយពួកគេសង្ស័យថា តូបអាជីវករខ្មែរបានលក់ផលិតផលរំលោភលើកម្មសិទ្ធិបញ្ញា ៕

3-93-768x432 1-122-576x1024 2-114-576x1024 4-67-576x1024 5-48-768x432

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print