កម្ពុជាថ្លែងអំណរគុណសហភាពអឺរ៉ុប ចំពោះការផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹកកម្ពុជា ព្រមទាំងគាំទ្របទឈប់បាញ់កម្ពុជា-ថៃ

ចែករំលែក៖

ភ្នំពេញ : លោកឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងអំណរគុណសហភាពអឺរ៉ុបចំពោះការផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹកកម្ពុជា ព្រមទាំងការគាំទ្រដល់បទឈប់បាញ់ និងដំណើរការសន្តិភាព។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦

ស្តីពីខ្លឹមសារនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន

និងលោកស្រី Paola Pampaloni នាយិការងទទួលបន្ទុកអាស៊ី-ប៉ាស៊ីហ្វិកនៃមន្ទីរការបរទេសអឺរ៉ុប។

 

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះ លោក ប្រាក់ សុខុន ក៏បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប នៅក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ ដើម្បីបន្តពង្រឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងថាមវន្ត ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

 

លោកស្រី Paola Pampaloni បានស្វាគមន៍ចំពោះវឌ្ឍនភាពជាវិជ្ជមានជាបន្តបន្ទាប់នៃទំនាក់ទំនង កម្ពុជា-សហភាពអឺរ៉ុប និងបានសម្តែងនូវសេចក្តីរីករាយយ៉ាងខ្លាំងចំពោះលទ្ធផលនៃការគាំទ្ររបស់សហភាពអឺរ៉ុបចំពោះការអភិវឌ្ឍកម្ពុជា អស់រយៈពេលជិតបីទសវត្សរ៍មកនេះ។ លោកស្រីបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញា ចិត្តរបស់សហភាពអឺរ៉ុបក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ រួមទាំងការគាំទ្រដល់ការ ចាកចេញរបស់ប្រទេសកម្ពុជាពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ឆ្ពោះទៅរកការសម្រេចបានឋានៈជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print