បាក់ដំបូលឃ្លាំង​ដែក​កំពុងសាងសង់ដ៏ធំមួយ សំណាងមិនគ្រោះថ្នាក់ដល់មនុស្ស

ចែករំលែក៖

ភ្នំពេញ៖ ឃ្លាំងសាងសង់ពីដែកមួយកន្លែងសង់ខុសបច្ចេកទេស បានបាក់ដំបូលធ្លាក់មកក្រោមដល់ដី បង្កមហន្តរាយយ៉ាងធ្ងន់ធ្ងរ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស និងសម្ភារផ្សេងៗ នៅខាងក្រោមនោះទេ ។

ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ នៅឃ្លាំងកំពុងសាងសង់ធំមួយសម្រាប់ដាក់លក់គ្រឿងចក្រ អេស្កាវ៉ាទ័រ និងត្រាក់ទ័រ ស្ថិតនៅចំណុចភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ក្រុមអ្នកបច្ចេកទេសបាននិយាយថា មេការដ្ឋាននិងអ្នកទទួលការសាងសង់អគារដែក ប្រក់ដំបូលស័ង្កសី គឺធ្វើការធ្វេសប្រហែស និងសាងសង់ខុសបច្ចេកទេស បានជាបាក់ដំបូលធ្លាក់សង្កត់ដល់ដីយ៉ាងនេះ។ តែនេះចាត់ទុកជាសំណាងល្អណាស់ មិនមានអ្នករងរបួសឬខូចខាតសម្ភារនៅខាងក្រោម ក្រៅពីគ្រឿងចក្រមួយចំនួននោះ ។

អ្នកបច្ចេកទេសបានបញ្ជាក់ទៀតថា ឃ្លាំងធំនេះ សង់ឡើងមានទំហំធំជាង៣០ម៉ែត្រ និងមិនត្រូវស្តង់ដារទើបមិនអាចទ្រទម្ងន់ដែក និងស័ង្កសីដំបូលបាន ហើយបណ្តាលឲ្យវៀចបាក់ធ្លាក់សង្កត់មកក្រោមតែម្តង ។

ទោះយ៉ាងណាម្ចាស់អ្នកទទួលម៉ៅការសាងសង់ដំបូលរោងសម្រាប់ដាក់លក់គ្រឿង ចក្រហើយមហន្តរាយដោយបាក់ដំបូលនេះ នឹងត្រូវតែទទួលខុសត្រូវសាងសង់ជូនម្ចាស់គេឲ្យមានសុវត្ថិភាពឡើងវិញ ៕

a2 a1

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print