លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- ការប៉ុនប៉ងលុបចោលMOUឆ្នាំ២០០០ដែលភាគីជ្រុលនិយមសៀមចង់ធ្វើ គឺជាការរំលោភច្បាប់អន្តរជាតិនិងកេងចំណេញខាងនយោបាយ។

២- MOUឆ្នាំ២០០០រវាងកម្ពុជា-សៀមគឺជាច្បាប់អន្តរជាតិដែលបានចុះបញ្ជីរនិងតម្កល់ទុកនៅអគ្គលេខាធិការដ្ឋាន អ.ស.ប សៀមដែលជាភាគីចុះហត្ថលេខាមិនមានសិទ្ធិលុបចោលដោយឯកតោភាគីលើMOU នេះឡើយ។

៣- សៀមពូកែកែកាឡៃសភាពការណ៍ដោយចោទកម្ពុជាថាជាការគំរាមកំហែងសៀម ដើម្បីជាឡេះបង្កើនកម្លាំងទ័ពត្រៀមវ៉ៃកម្ពុជាដោយផ្អែកលើកម្លាំងទ័ពខ្លួនខ្លាំងជាងកម្ពុជា?

៤- សកម្មរំលោភបំពានទឹកដីកម្ពុជាក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់ គឺបញ្ជាក់ថាសៀមបានឈ្លានពានកម្ពុជានិងជាការគំរាមកំហែងកម្ពុជាយ៉ាងជាក់ស្តែង។

៥- ដើម្បីមហិច្ឆតាឈ្លានពានទឹកដីកម្ពុជា សៀមបង្កើតឡេះជាបន្តបន្ទាប់តាមរយៈចោទកម្ពុជាថាគំរាមកំហែងសៀម។

៦- សៀមចោទថាកម្ពុជាគំរាមកំហែងសៀម ក្នុងពេលដែលសៀមបាននិងកំពុងរំលោភដោយខុសច្បាប់លើទឹកដីកម្ពុជា។

៧- ឧក្រឹដ្ឋកម្មឆបោកឆ្លងដែននៅទូទាំងពិភពលោកមានទំហុំទឹកប្រាក់ជាង៤៨០ពាន់លានដុល្លា ដែលជាគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះពិភពលោក។

៨- ដើម្បីទប់ស្កាត់ឧក្រឹដ្ឋកម្មឆបោកឆ្លងដែននេះ លុះត្រាតែប្រទេសនិមួយៗត្រូវប្រឹងប្រែងគាស់ប្ញសគល់របស់វាដើម្បីកាត់ផ្តាច់ប្ញសកែវរបស់វាចាប់ពីលើដល់ក្រោម។

៩- ឧក្រឹដ្ឋកម្មឆបោកឆ្លងដែនមានផលវិបាក ធ្វើឲ្យបាត់បង់ទេសចរណ៍ បាត់បង់វិនិយោគបរទេសនិងប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ។

១០- ការចោទថាកម្ពុជាទិញអាវុធពីអ៊ឺរ៉ុបខាងកើត គឺជាឡេះរបស់សៀមប៉ុនប៉ងវ៉ៃកម្ពុជា?

...

ដោយ ៖ លោក សុខ ឥសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print