ខេត្តកំពង់ស្ពឺ ៖ មន្ត្រីនគរបាលស្រុកគងពិសីបានឲ្យដឹងនៅថ្ងៃទី 29 ខែមីនាឆ្នាំ 2026 នេះថា ជួនសង្ស័យម្នាក់តែបង្ហោះម៉ូតូនៅក្នុងមូលដ្ឋានត្រូវបាននគរបាលឃាត់ ខ្លួនយកមកអប់រំនិងអនុវត្តតាមនីតិវិធីដោយរក្សាទុកម៉ូតូរយៈពេល៣ខែជាបណ្ដោះអាសន្ន។
ប្រភពឱ្យដឹងថា ដោយបានការចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ នៅថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ ២០២៦ ស្ថិត
ចំណុចផ្លូវលំ ភូមិអង្គសខ្នាយ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល
មហាឬស្សី បានឃាត់ក្មេងទំនើងជិះម៉ូតូបង្ហោះមួយនាក់ ឈ្មោះ ខន ចាន់ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអង្គសខ្នាយ ឃុំមហាឬស្សី ស្រុកគងពិសី (ជាអ្នកបេីកម៉ូតូបង្ហោះ) រីឯអ្នកជិះពីក្រោយបានគេចខ្លួន និងកំពុងតែបន្ដ ។
លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសីបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាននិងការរាយការណ៍កំលាំងនគរបាលបានសហការស្រាវ ជ្រាវឃាត់មុខសញ្ញាក្មេងទំនេីងដែលជិះម៉ូតូ រួចបង្ហោះ តាមផ្លូវសាធារណៈ ម៉ូតូម៉ាកDREAM 125cc ព៌ណខ្មៅ លេខកំពង់ស្ពឺ1AB-2281 ហើយបញ្ជូនមកអធិការដ្ឋាន នគបាលស្រុកដេីម្បីសួរនាំ និងអនុវត្ដតាមគោលការណ៍ ៖
១-ដោយកោសក់ ពុះជើងក្អែកនិងធ្វើពលកម្មតាមដងផ្លូវ ។
២-បានធ្វើការអប់រំកិច្ចសន្យាប្រគល់ជូនឪពុកម្តាយគ្រប់គ្រងណែនាំបន្ដ ។
៣-បានដកហូតនិងរក្សាម៉ូតូទុករយ:ពេល៩០ថ្ងៃនៅអធិការដ្ឋាននគរបាលស្រុកជាបណ្ដោះអាសន្ន។
ក្រោយវិធានការរបស់សមត្ថកិច្ចជាបន្ដបន្ទាប់ស្នេីសុំដល់អាណាព្យាបាល មាតាបិតា ជួយអប់រំកូនចៅកុំឱ្យធ្វេីទង្វេីណាមួយដែលនាំឱ្យមានការពាក់ព័ន្ធនិងច្បាប់ពិសេសប៉ះពាល់ដល់សន្ដិសុខសណ្ដាប់សាធារណៈសង្គម៕
ដោយ៖ សុរិយា










