បេក្ខជនប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ឆ្នាំ២០២៦ចំនួន២៣៩រូប នារី៩៩រូប ខណៈតម្រូវយកតែ៥៣រូប

ចែករំលែក៖

ភ្នំពេញ៖  គណៈកម្មការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៦ បានដំណើរការប្រឡង ប្រជែង នាព្រឹកថ្ងៃអាទិត្យទី២៩ ខែមីនា ឆ្នាំ២០២៦ នៅ «មណ្ឌលប្រឡងវិទ្យាល័យជា ស៊ីម សន្ធរម៉ុក» មានទីតាំងស្ថិត នៅក្នុង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាមួយនិងបេក្ខជនប្រឡងចំនួន២៣៩រូប ជានារីចំនួន ៩៩រូប ស្មើនឹង១១បន្ទប់ ដោយត្រូវជ្រើសរើសយកចំនួន៥៣ រូប។

      ការប្រឡងនេះធ្វើឡើងក្រោមការអញ្ជើញកាត់វិញ្ញាសារប្រឡង ដោយឯកឧត្ថមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ឯកឧត្ដម ឆាយ វីរៈអភិបាលរងរាជធានីភ្នំពេញ រួមនឹងមន្ត្រីពាក់ពន្ធ័មួយចំនួនទៀត។

   មន្ត្រីជំនាញ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៦ មានបេក្ខជនសរុបចំនួន ២៣៩រូប ជានារីចំនួន៩៩ រូប ស្មើនឹង ១១ បន្ទប់ ក្នុងនោះរួមមាន៖ ពន្ធនាគាររាជធានីភ្នំពេញ បេក្ខជនដាក់ពាក្យ ៩២រូប (នារី ២០រូប) ស្មើនឹង ០៤បន្ទប់។ មណ្ឌលអប់រំកែប្រែទី១ បេក្ខជនដាក់ពាក្យ ៦៥រូប (នារី ០០រូប) ស្មើនឹង ០៣បន្ទប់។ មណ្ឌលអប់រំកែប្រែទី២ បេក្ខជនដាក់ពាក្យ ៨២រូប (នារី ៧៩រូប) ស្មើនឹង ០៤ បន្ទប់។ ការប្រលងនេះ ជ្រើសរើសបេក្ខជនជាប់ចំនួន៥៣រូប។ ការរៀបចំការប្រឡងមានរយៈពេល០២ម៉ោង ដោយចាប់ពីម៉ោង០៨:០០នាទី រហូតដល់ម៉ោង១០:០០នាទីព្រឹកជាមួយនិងវិញ្ញាសាប្រឡងចំណេះដឹងទូទៅ និងចំណេះដឹងវិស័យពន្ធនាគារ។ ចំពោះការប្រឡងនេះបេក្ខជនត្រូវបានអនុវត្ត គឺ មិនត្រូវលួចចម្លង ឬមានបំណងលួចចម្លង,មិនត្រូវពិភាក្សា ឬចម្លងគ្នា,មិនត្រូវយកអាវុធជាតិផ្ទុះចូលក្នុងមណ្ឌលប្រឡង,ហាមយកតាម និងប្រើប្រាស់ទូរស័ព្ទ វិទ្យុទាក់ទងគ្រប់ប្រភេទ និងឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទដែលអាចផ្ទុកឯកសារបាន ចូលក្នុងបន្ទប់ប្រឡង។ ក្នុងករណីមេប្រយោគ ឬ អនុរក្សឆែករកឃើញ បេក្ខជននឹងត្រូវបណ្ដេញចេញពីបន្ទប់ប្រឡង។ មិនត្រូវឲ្យអ្នកដទៃប្រឡងជំនួស ឬសរសេរកិច្ចការជំនួសនៅលើសន្លឹកកិច្ចការរបស់ខ្លួន,មិនត្រូវគូសសញ្ញាសំគាល់នៅលើសន្លឹកកិច្ចការ,មិនត្រូវធ្វើសកម្ម ភាពណាដែលនាំឲ្យចលាចលក្នុងមណ្ឌលប្រឡង ,ហាមដាច់ខាតចំពោះការសេពគ្រឿងស្រវឹង និងជក់បារីនៅក្នុងបរិវេណមណ្ឌលប្រឡង ។ រាល់ការប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិខាងលើ បេក្ខជនត្រូវប្រឈមនឹងការបញ្ឈប់មិនឱ្យប្រឡងហើយ សន្លឹកកិច្ចការរបស់បេក្ខជននោះនឹងត្រូវបានពិន្ទុសូន្យ និងទទួលកម្រិតវិន័យផ្សេងៗទៀតដែលត្រូវបានកំណត់ ដោយគណៈកម្មការកណ្ដាលរៀបចំការប្រឡង។ ការប្រឡងនឹងប្រព្រឹត្តទៅរយះពេល២ម៉ោងលើវិញ្ញាសារ ចំណេះដឹងទូទៅ និងចំណេះដឹងវិស័យពន្ធនាគារ,ជំនាញ

...

ឯកទេសសុខាភិបាល រយះពេល២ម៉ោង។ បេក្ខជនហាមយកសំណៅឯកសារនិងឧបកណ៏អេឡេចត្រូនិកគ្រប់ប្រភេទចូលមណ្ឌលប្រឡង៕. ដោយ  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print