អ្នកនាំពាក្យក្រសួងកសិកម្ម៖ សាងសង់«ទ្រុងមាន់ស្រែ»នៅជម្រកបណ្តោះអាសន្ន ខេត្តបន្ទាយមានជ័យ ដើម្បីគាំទ្រដល់ជីវភាពពលរដ្ឋភៀសសឹកជាង៣០០០គ្រួសារ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្រសួងកសិកម្ម បានយក «គំរូទ្រុងមាន់ស្រែ» មកសាកល្បងសាងសង់ផ្ទាល់នៅលើទីតាំងជម្រកបណ្តោះអាសន្ន ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីគាំទ្រដល់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋជនភៀសសឹកជាង៣០០០គ្រួសារ តាមរយៈគម្រោងចិញ្ចឹមមាន់ស្រែជាលក្ខណៈសហគមន៍កសិកម្មទំនើប។

 

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា នេះគឺជាផ្នែកមួយនៃការគាំទ្រដល់ការលើកកម្ពស់ជីវភាពបងប្អូនជនភៀសសឹកតាមរយៈសកម្មភាពកសិកម្ម បន្ថែមពីលើការផ្តល់ជម្រកនិងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ពីសំណាក់រាជរដ្ឋាភិបាល ដើម្បីធានាថាបងប្អូនជនភៀសសឹកដែលបាននិងកំពុងផ្លាស់ទីលំនៅមកកាន់តំបន់ដែលទើបមានការរៀបចំថ្មីនេះ អាចទទួលបានប្រាក់ចំណូលប្រចាំថ្ងៃប្រកបដោយស្ថិរភាព។

 

ការគាំទ្រតាមរយៈយន្តការ«សហគមន៍កសិកម្មទំនើប» នឹងជួយឱ្យបងប្អូនជនភៀសឹកអាចចូលរួមសកម្មភាពកសិកម្មប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ដោយទទួលបាននូវការគាំទ្រទាំងស្រុងទៅលើ៖ ដើមទុនផលិតកម្ម បច្ចេកទេសដាំដុះ និងចិញ្ចឹមសត្វ និងការធានាតភ្ជាប់ទីផ្សារលក់ចេញទុកជាមុន៕ដោយ៖តារា

...

រូបភាព៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print