ភ្នំពេញ៖ បុគ្គលិកអង្គការMCC ផ្ដលបទពិសោធន៏ការមុជទឹកពេលយប់នៅជុំវិញកោះអាចម៍សេះ ស្វែងយល់សម្រស់មហាសមុទ្រ។ មានសត្វសមុទ្រជាច្រើនប្រភេទដែលជាសត្វចេញរកស៊ីចំណីនៅពេលយប់ ហើយពួកវានឹងចាប់ផ្តើមធ្វេីសកម្មភាពតែ នៅពេលមេឃចាប់ផ្តេីមងងឹតប៉ុណ្ណោះ ដែលផ្តល់ឱវាទឱ្យអ្នកបានឃើញ ពីទិដ្ឋភាព មួយជ្រុងផ្សេងទៀតនៃពិភពក្រោមសមុទ្រដែលខុសប្លែកពីគ្នាទាំងស្រុងពីពេលថ្ងៃ នៅបាតសមុទ្រ ជុំវិញកោះអាចម៍សេះ។
បុគ្គលិក អង្គការ MCC បានចែករំលែកចំណេះដឹង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នេះថា តើអ្នកមានចំណាប់អារម្មណ៍ចង់សិក្សាបន្ថែមដែរឬទេ? អ្នកក៏អាចចូលរួមវគ្គសិក្សា “ការជ្រមុជទឹកពេលយប់ និងការជ្រមុជទឹកក្នុងស្ថានភាពមើលមិនសូវច្បាស់ (Night Diving & Limited Visibility) ជាមួយក្រុមការងារយើងនៅ កោះអាចម៍ សេះបានផងដែរ។ ដូមលោកអ្នកមកទទួលយកបទពិសោធដ៏អស្ចារ្យនៃការមុជទឹកពេលយប់នៅជុំវិញកោះអាចម៍សេះ និងស្វែងយល់ពីសម្រស់មហាសមុទ្រក្រោយពេលថ្ងៃលិច ៕ ដោយ សំរិត









