បុរសម្នាក់បេីករថយន្ដ MG បុករះរ៉ឺម៉កអេតចាយ៣គ្រឿងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ ម៉ូតូសណ្តោងរ៉ឺម៉កចំនួន៣គ្រឿងបានរងការខូចខាតខណៈកំពុងឈប់នៅចិញ្ចេីមផ្លូវត្រូវបានរថយន្តម៉ាកMG បេីកបុករះពេញទំហឹងសំណាងមិនមានមនុស្សរងរបួស។

 

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវ៥១ កែងផ្លូវ១៨៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

 

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញម៉ូតូសណ្តោងរ៉ឺម៉កចំនួន៤គ្រឿងបានបេីកមកឈប់នៅចិញ្ចេីមផ្លូវជាជូរ មួយសន្ទុះក្រោយមកស្រាប់តែមានបុរសម្នាក់បេីករថយន្តម៉ាកMG ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CA-0004 បេីករ៉េចង្កូតបុករះម៉ូតូ សណ្ដោងរ៉ឺម៉កអេតចាយចំនួន៣គ្រឿង បណ្ដាលឲ្យរងការខូចខាត តែសំណាងមិនមានមនុស្សរងរបួស។

...

 

ក្រោយពេលកេីតហេតុភាគីខាងរថយន្ដបានសងសំណងទៅភាគីខាងម៉ូតូសណ្ដោងរម៉កអេតចាយទាំងបីចំនួន២០០ដុល្លារដេីម្បីបញ្ចប់រឿង ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print