បុរសម្នាក់បេីកឡាំប្រឺតាបុកគូទរថយន្ត Chevroletបន្តទៅបុកខឿនផ្លូវនិងរថយន្តឡិចស៉ីស570មួយគ្រឿងទៀតរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បេីកឡាំប្រឺតាគេចពីរថយន្តមួយគ្រឿងទៅបុកគូទរថយន្ត ម៉ាក Chevrolet រួចបន្តទៅបុកខឿនផ្លូវខ្ទាតទៅបុករថយន្តឡិចស៉ីស570មួយគ្រឿងទៀតបណ្តាលឱ្យរងការខូចខាតតែមិនមានមនុស្សរងរបួសនោះទេ។

 

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវ២០០៤ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

 

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេឃេីញបុរសម្នាក់បានបេីកឡាំប្រឺតា ពាក់ផ្លាកលេខ ភ្នំពេញ 1KJ-0704 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២០០៤ ក្នុងទិសដៅពីត្បូងទៅជេីង លុះមកដល់ចំណុចកេីតហេតុក៏អកស៉ឺជាមួយរថយន្តមួយគ្រឿង ទេីបព្យាយាមទាញចង្កូតគេ ក៏ជ្រុលទៅបុករថយន្ត ម៉ាក Chevrolet ពាក់ផ្លាកលេខ រដ្ឋ13 2-0855 ហេីយបន្តជ្រុលទៅបុកខឿន ផ្លូវ តែមិនទាន់អស់ល្បឿន ក៏ខ្ទាតទៅរថយន្ដ LEXUS LX570 បន្ថែមទៀត បណ្តាលឱ្យរងការខូចខាតតែមិនមានមនុស្សរងរបួសនោះទេ។

...

 

ក្រោយពេលកេីតហេតុភាគីខាងរថយន្ដទាំងពីរគ្រឿងមិនបានទាមទារសំណងពីភាគីខាងឡាំប្រឺតានោះទេ ដោយសុំយករថយន្ដទៅជួសជុលដោយខ្លួនឯងដេីម្បីបញ្ចប់រឿង ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print