កម្លាំងនគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពីបទលួចកង់១គ្រឿង

ចែករំលែក៖

ភ្នំពេញ÷ កម្លាំងនគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទលួច (លួចកង់០១គ្រឿង ) កើតហេតុនៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។

 

មន្ត្រីនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១៩:២០នាទីយប់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ ឃាត់ ខ្លួនជនសង្ស័យ១នាក់ ពីបទលួច (លួចកង់០១គ្រឿង ) ឃាត់ខ្លួននៅចំណុចបណ្តោយផ្លូវលេខ២៦១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ករណីលួចនេះ កើតហេតុនៅចំណុចផ្ទះលេខJH៤០ ផ្លូវលេខ ២៦៥ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២១:៣០នាទីយប់។

 

ជនសង្ស័យឈ្មោះ អូន រត្តនា ហៅ ដ៉ំ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ម្តុំបូរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

*សម្ភារៈចាប់យក៖

-កង់០១គ្រឿង (ជារបស់ជនរងគ្រោះដែលជនសង្ស័យបានលួចទៅ)

-កូនកាំបិត ចំនួន០១។

-កូនកន្ត្រៃ ចំនួន០២។

-បំពង់កែច្នៃសម្រាប់ជក់គ្រឿងញៀន ចំនួន០១ (ចាប់យកពីជនសង្ស័យ)។

 

ជនរងគ្រោះឈ្មោះ លេង ម៉ាលីន ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខJH៤០ ផ្លូវលេខ២៦៥ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។

 

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print