ខេត្តកណ្ដាល÷ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នៅវេលាម៉ោង១៦:៤០នាទី មានករណីហិង្សាមួយបានកើតឡើង
នៅក្រោមផ្ទះជនរងគ្រោះ ភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកកៀនស្វាយឲ្យដឹងថា ជនរងគ្រោះ២ នាក់÷១.ឈ្មោះ ផុន សាត ភេទប្រុស អាយុ៦៥ ឆ្នាំ មុខ របរកសិករ មានទីលំនៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ឪពុកបង្កើតជនសង្ស័យ(ដេរ៩ថ្នេរ)និង២. ឈ្មោះ បាន សុផល ភេទស្រី អាយុ ៥៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយម្តាយបង្កើតជនសង្ស័យ ។
ជនសង្ស័យឈ្មោះ ផុន សុភី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ឃាត់ខ្លួន) ។
ជួនសង្ស័យរូបនេះធ្លាប់ប្រើប្រាស់គ្រឿងញៀន៥ឆ្នាំមកហើយនៅពេលសមត្ថកិច្ចធ្វើលទ្ធផលតេស្តសារធាតុញៀន វិជ្ជមាន(+)។ វត្ថុតាងចាប់យកមានដុំឥដ្ឋប្រហោង ១ដុំនិងដែកគាស់១ ប្រវែង ០,៧១ម៉ែត។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាមុនកើតហេតុ ជនរងគ្រោះទាំង២នាក់ កំពុងអង្គុយធ្វើស្មៅជីនៅចំការ បន្ទាប់មកជនរងគ្រោះត្រូវជាម្តាយបានប្រើជនសង្ស័យបូមទឹកដាក់ជី ។ ពេលនោះជនសង្ស័យមិនបានបូមទឹកទេ ហើយបានស្រែកជេរប្រមាថម្តាយនឹងឈ្លោះប្រកែកគ្នា។ មួយសន្ទុះជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធបានជិះម៉ូតូមកផ្ទះពេលមកដល់ផ្ទះ ហើយម្តាយរៀបចំដាំបាយធ្វើម្ហូបស្រាប់តែជនសង្ស័យដើរមកដល់ ស្ទុះមកធាក់ម្តាយចំនួន៥ជើង ឃើញដូចនេះអ្នកជិតខាងបានមកជូយឃាត់។ ចំនែកជនសង្ស័យបានដើរទៅអង្គុយនៅ មុខផ្ទះ។
ភ្លាមនោះជនរងគ្រោះបានបិទទ្វារផ្ទះ បានប្រហែល៥ នាទី ជនសង្ស័យបានដើរទៅយកដែកគាស់ពីក្រោមជណ្តើរវាយជនរងគ្រោះត្រូវជាឪពុកនៅក្នុងផ្ទះចំនួន៤ ដែកគាស់ ចំដៃនិងទ្រូង។ ភ្លាមនោះនោះជនរងគ្រោះត្រូវជាឪពុកបានស្ទុះទៅចាប់ជនសង្ស័យដណ្តើមយកដែកគាស់ហើយរុញជនសង្ស័យចេញឲ្យដួលបោកក្បាលទៅត្រូវជញ្ជាំងផ្ទះបណ្តាលឲ្យរបួសស្នាម។ ឃើញដូច្នេះម្តាយបានចូលទៅឃាត់។ បន្ទាប់មកជនសង្ស័យបានយកដុំឥដ្ឋប្រហោងវាយក្បាលផ្នែកខាងឆ្វេងរបស់ជនរង គ្រោះត្រូវជាម្តាយ១ដុំឥដ្ឋ បណ្តាលឲ្យរបួសចេញឈាមដេរ៥ថ្នេរ ឃើញដូចនេះជនរងគ្រោះត្រូវជាឪពុកបានស្ទុះចូលទៅជួយឃាត់ តែត្រូវបានជនសង្ស័យវាយត្រូវក្បាលផ្នែកខាងឆ្វេង១ដុំឥដ្ឋ បណ្តាលឲ្យរបួសចេញឈាមដេរ៥ថ្នេរ។ ពេលនោះមានប្រជាពលរដ្ឋនៅក្បែរនោះបានរាយការណ៍មកកម្លាំងនគរបាលប៉ុស្តិ៍ភូមិធំ ។
ពេលទទួលបានទទួលពត៌មានភ្លាមកម្លាំងប៉ុស្តិ៍ភូមិធំសហការជាមួយកម្លាំងប្រជាការពារចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសាកសួរ។
នៅចំពោះមុខនគរបាលជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សាទៅលើជនរងគ្រោះទាំង២នាក់មែនមូលហេតុ ខ្លួនស្រវឹងស្រាខឹងឪពុកម្តាយស្តីឲ្យរឿងមិនបូមទឹកដាក់ដំណាំជី។
ក្រោយពីសាកសួររួចកម្លាំងនគរបាលប៉ុស្តិ៍ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ សុរិយា










