ខេត្តតាកែវ៖ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដោយទទួលបានបទបញ្ជាពីឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជា ការកងរាជអាវុធហត្ថ ខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយលោក សុឹម ជុំសុខហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវនៅវេលាម៉ោង១៧:៣០នាទី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស ដឹកនាំដោយលោក អនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការ បង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនជាក់ស្ដែង នៅត្រង់ចំណុចបន្ទប់ជួលស្ថិតនៅភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
+លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ៣ នាក់ (ស្រី)
១/ ឈ្មោះ ទិត ម៉ូនីកា ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
២/ ឈ្មោះ ឆែ ភ័ស្ត ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
៣/ ឈ្មោះ ហេង ស្រីយ៉ា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិខ្សឹង សង្កាត់ រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
+ដកហូតវត្ថុតាងរួមមាន÷
១/ ក្រាមពណ៌សថ្លា ចំនួន ៦ កញ្ចប់ ទម្ងន់ ៤០.៣២ក្រាម (ថ្លឹងទាំងសំបកថង់)
២/ ទូរស័ព្ទ ចំនួន ៥ គ្រឿង
៣/ ម៉ូតូចំនួន ២ គ្រឿង
៤/ សម្ភារ:សេពថ្នាំញៀនមួយចំនួន។
បច្ចប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕










