Update:បុរសជាប្ដីបាញ់​សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ព្រោះតែភ្លើង​ប្រចណ្ឌបន្ទាប់ពីរៀបការបានមួយខែ

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖ ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ​ បុរស​ម្នាក់ជា​អតីតប្ដី​បាន​យក​កាំភ្លើងខ្លី​១ដើម​មក​បាញ់​ប្រហារ​លើ​ប្រពន្ធ​របស់​ខ្លួន​នៅ​តូប​លក់ដូរ​គ្រឿងទេស បង្ក​ឲ្យ​មាន ការ​ភ្ញាក់ផ្អើល​ដល់​អាជីវករ​លក់ដូរ​ពេញ​ផ្សារ​តែ​ម្ដង ​។ ​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១​​និង​២០​នាទីរសៀល​ថ្ងៃ​ទី​៧ ​ខែមេសា ឆ្នាំ​២០២៦ នៅ​ចំណុច​ក្នុង​ផ្សារ​ស្គន់ ឃុំ​សូ​ទិព្វ ស្រុក​​ជើងព្រៃ ខេត្តកំពង់ចាម។ ក្រោយ​ពី​បាញ់ប្រហារ​ប្រពន្ធ​របស់​ខ្លួន​ស្លាប់​​ក្នុង​ថ្លុកឈាម​បុរស​ជា​ប្ដី​បាន​បាញ់​សម្លាប់​​ខ្លួន​ធ្វើ​អត្ត​ឃា​ត​តាម​ក្រោយ​ស្លាប់​ទាំង​ពីរ​នាក់​យ៉ាង​អាណោចអាធ័ម ភ្លាម​ៗ​នោះ ​ត្រូវ​បាន​កម្លាំង​នគរបាល​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ ធ្វើការ​ហ៊ុម​ព័ទ្ធ​ដើម្បី​ធ្វើ​កោសល្យវិច័យ​ ។

សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ឌុ​ច សុ​ជាតិ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ជើង សង្កាត់​ក្រាំងធ្នង់ខ​ណ្ឌ​សែន​សុខ ក្រុងភ្នំពេញ បាន​យក​អាវុធ​ខ្លី​ម៉ាក​PATA.​បាញ់​ទៅ​លើ​ប្រ​ព​ន្ធ​ឈ្មោះ ណាំ សារី​ម ៤២​ឆ្នាំ  រស់នៅ​ភូមិ-​ឃុំ​ស្រ​ង៉ែ ស្រុក​ព្រៃឈរ  ដែល​កំពុង​តែ​លក់ដូរ​ក្នុង​ផ្សារ និង​បាញ់​សម្លាប់​ខ្លួនឯង​សរុប​អស់​ចំនួន​០៥​គ្រាប់ ។

អធិការ​នគរបាល​ស្រុក​ជើងព្រៃ​ប្រាប់​ថា ស្ត្រី​រង​គ្រោះជា​មេម៉ាយ​កូន​១ ហើយ​បុរស​នេះ​បាន​មក​​ចូល​ស្ដីដណ្ដឹង​តាម​ប្រពៃណី​ការ​មិន​ទាន់​បាន​១ឆ្នាំ​នៅឡើយ ​គិត​រហូត​មក​ដល់​ពេល​កើតហេតុ​ ។ នៅ​ក្នុង​ហេតុការណ៍​អំពើ​បាញ់ប្រហារ​នេះ ​ដំបូង​គេ​បានឃើញ​បុរស​ជា​ប្ដី​ដើរមក​តម្រង់​តូប​លក់ដូរ​របស់​ប្រពន្ធ​ រួច​ទាញ​កាំភ្លើងខ្លី​បាញ់​មក​លើ​ប្រពន្ធ​ទាំង​កម្រោល ​ហើយ​ក៏​បាន​យក​កាំភ្លើងខ្លី​នោះ បាញ់​ខ្លួនឯង​ធ្វើ​អត្តឃាត​តាម​ក្រោយ​បញ្ចប់ជីវិត​ស្លាប់​ក្នុង​ថ្លុក​ឈាម​នៅ​កន្លែង​តូប​លក់ដូរ​ជាមួយ​គ្នា ​។

អាជីវករ​លក់ដូរ​នៅ​ផ្សារ​ស្គន់​វិញ​បាន​ប្រាប់​ថា គេ​បានឮ​សូរ​សំឡេង​គ្រាប់កាំភ្លើង​ផ្ទុះ​ជា​ច្រើន​គ្រាប់​នៅ​ក្នុង​ផ្សារ​ បន្ទាប់​មក​ក៏​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ធ្វើ​ឲ្យ​អាជីវករ​លក់ដូរ​ទាំងប្រុស​ទាំងស្រី​បាន​នាំ​គ្នា​រត់​មក​មើល​កន្លែង​តូប​លក់ដូរ​កន្លែង​កើតហេតុ ​បានឃើញ​ប្ដី​ប្រពន្ធ​ពីរ​នាក់​ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម​ ។

ក្រោយ​កើតហេតុ  ​កម្លាំង​សន្តិសុខ​ផ្សារ​រាយការណ៍​ជូន​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​រួច​រាយការណ៍​បន្ត​ទៅ​លោក​អធិការ​នគរបាល​ស្រុក​ជើងព្រៃ បាន​ចាត់​ឱ្យ​កម្លាំង​ជំនាញ​បច្ចេកទេស​របស់​ស្រុក​ សហការ​ជាមួយ​មន្ទីរ ពេទ្យ​បង្អែក​ស្រុក​ជើងព្រៃ​ ដើម្បី​ធ្វើ​កោសល្យវិច័យ​សាកសព​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ សាកសព​ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​បាន​សាច់ញាតិ​យក​មក​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​ក្នុងស្រុក​ព្រៃឈរ ចំណែក​បុរស​ជា​ប្ដី​ក្លាយជា​ឃាតករ​នោះ ត្រូវ​បាន​រៀបចំ​ធ្វើបុណ្យ​នៅ​កន្លែង​ផ្សេង តែ​មិន​បាន​បញ្ជាក់​ទីតាំង​ត្រង់​ចំណុច​ណាមួយ​នៅឡើយ​ទេ​គិត​មករ​ហូត​ដល់​ល្ងាច​ថ្ងៃ​ទី​៧ ​មេ​សា​ នេះ ។

...

សូម​បញ្ជាក់​ថា​​ ស្ត្រី​រង​គ្រោះ​​ជា​ស្ត្រី​មេម៉ាយ​កូន​១ ចំណែក​បុរស​ជា​ប្ដី​ពោះម៉ាយ​កូន​មួយ ដោយ​បាន​រៀប​ការ​នៅ​ខែកុម្ភៈ ​ឆ្នាំ​២០២៦ បាន​រយៈពេល​តែ​១ខែ​ប៉ុណ្ណោះ​ ក៏​លែង​គ្នា បុរស​ជា​ប្ដី​ សូ​ម្បី​តែ​ឃើញ​សាច់ញាតិ​ប្រុស​ខាង​ស្រី​ក៏​កើតរោគ​ប្រចណ្ឌ​ដែរ ​។ ​នៅ​ក្នុង​អំពើ​បាញ់ប្រហារ​នេះ​ ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​៣គ្រាប់​ ចំណែក​បុរស​ជា​ប្ដី​ត្រូវ​មួយ​គ្រាប់​ចំ​ក្បាល​បណ្ដាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print