ភ្នំពេញ៖ .លោក ឃួង ស្រេង បានបញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ ប្រើជំនាញ តាមប្រមាញ់បទលើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ONLINE SCAMSឱ្យអស់ពីមូលដ្ឋាន ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កាលពីរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ នេះ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ កិច្ចប្រជុំនេះ ធ្វើឡើង ដើម្បីដកស្រង់បទពិសោធន៍ រកចំណុចខ្លាំង ចំណុចខ្សោយ ដែលយើងបាននឹងកំពុងអនុវត្ត សំដៅធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញគ្នានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)នៅក្នុងមូលដ្ឋានទៀត។បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មិនមែនអនុវត្តត្រឹមខែមេសានេះទេ គឺត្រូវធ្វើរហូតនិងជាប្រចាំ។ជឿថា ១ខែឬ២ខែទៀត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) អាចនឹងអស់ពីរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបន្តទៀតថា៖ ខណ្ឌទាំង១៤ត្រូវដាក់ផែនការឱ្យបានច្បាស់លាស់ ដោយសហការជាមួយស្នងការនគរបាលរាជធានីភ្នំពេញ ពិសេសធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ បានចូលរួមសហការជាមួយយើង។ គ្មានកម្លាំងអ្វីខ្លាំងជាងកម្លាំងប្រជាពលរដ្ឋចូលរួមនោះទេ។ ត្រូវស៊ើបអង្កេតរក ទីតាំងOnline Scams។តាមបទបញ្ជាលេខ០១ កុំថាឡើងពាក់ព័ន្ធជាមួយបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) សូម្បីតែមិនអនុវត្តតាមបទបញ្ជាលេខ០១នេះ ក៏ខុសដែរ។ដូច្នេះយើងត្រូវប្រើប្រាស់គ្រប់ឱ្យអស់មធ្យោបាយ ទាំងការផាកពិន័យនិងការដាក់ទោសទណ្ឌទៅលើម្ចាស់ទីតាំងជាដើម ដើម្បីឈានទៅបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)ឱ្យអស់ពីរាជធានីភ្នំពេញ។
លោក ឧត្តមសេនីយ៍ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា៖ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)យើងបានបង្ក្រាបជាបន្តបន្ទាប់ ដោយគិតពីថ្ងៃទី០៣កុម្ភៈ មកដល់ថ្ងៃទី០៧ មេសានេះ យើងបានឃាត់ ខ្លួនជនសង្ស័យពាក់ព័ន្ធនិងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចំនួន១១៦៥នាក់ ក្នុងនោះយើងបានបញ្ជូនទៅតុលាការចំនួន២២ករណីស្មើនិង១៤០នាក់មានខ្មែរចំនួន ៥៩នាក់ ដើម្បីដាក់ទោសទៅតាមច្បាប់៕.
ដោយ សំរិត









