នគរបាលស្រុកស្អាងឃាត់ខ្លួនជនជួញដូរ និងប្រើប្រាស់គ្រឿងញៀនបាន៣នាក់,រត់គេចម្នាក់

ចែករំលែក៖

ខេត្តកណ្តាល÷មន្ត្រីនគរបាលស្រុកស្អាង បានឲ្យដឹងនៅរសៀលថ្ងៃទី០៨ ខែមេសា នេះថា សមត្ថកិច្ចបានឃាត់ ខ្លួនជនសង្ស័យពាក់ព័ន្ធករណីប្រើប្រាស់ និងរក្សាទុកគ្រឿងញៀនខុសច្បាប់ចំនួន៣នាក់(រត់គេចម្នាក់)ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

ប្រភពបានឱ្យដឹងថា អនុវត្តតាមបទបញ្ជាវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកោះខែល ឃាត់ខ្លួនជន សង្ស័យ៣នាក់ករណីរក្សាទុក និងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)។ ពួកគេត្រូវបានឃាត់ខ្លួននៅ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៩ និង ៥០នាទី នៅចំណុចភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។     

ជនសង្ស័យ ៤នាក់(ឃាត់ខ្លួន០៣នាក់,គេចខ្លួន១នាក់) រួមមាន÷ ១- ឈ្មោះ ធួន​ វីរៈ​ ហៅ ធន់ ភេទប្រុស​ អាយុ​ ២៣ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិនពិត​ប្រាកដ មានទីលំនៅភូ​មិព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង,២-ឈ្មោះ​ ហម​ ណេង​ ភេទប្រុស អាយុ​ ៣៥ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខ របរ​មិនពិតប្រាកដ ​មានទីលំនៅ​ភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង,៣-ឈ្មោះ​ ផា​ សុខជា​ ហៅជ្រូក​ ភេទប្រុស អាយុ​១៧ឆ្នាំ ​ជនជាតិ​ខ្មែរ​ មុខរបរ​មិនពិត ប្រាកដ​មានទីលំនៅ​ភូមិអន្លង់តាសេក​ ឃុំព្រែកអំបិល​ ស្រុក​ស្អាង​ ខេត្ត​កណ្ដាល​។ មានសារធាតុញៀនក្នុងទឹកនោមទាំងបីនាក់(+)។ 

៤-ឈ្មោះ​ ហៅក្រៅ​ អាម៉ាប់ ភេទ​ប្រុស​ អាយុ​២៧ឆ្នាំ​ ជនជាតិ​ខ្មែរ ​មុខរបរ​ធ្វើ​ការសំណង់ទីលំនៅ​ធ្វើ​ការសំណង់នៅជ្រៃធំ​ សង្កាត់សំពៅពូន​ ក្រុង​សំពៅពូន​ ខេត្ត​កណ្ដាល​ ដែលរត់គេចខ្លួន​។

សម្ភារៈ និងវត្ថុតាងចាប់យក៖

១/. គ្រឿងញៀនប្រភេទមេតំហ្វតាមីន(ម៉ាទឹកកក)ចំនួន ០១ កញ្ចប់ទម្ងន់​ ០,៥៤ក្រាម​។  

២/. ទូរសព្ទ័ ម៉ាក itel s24 ចំនួន ០១ គ្រឿង ។៣/. ម៉ូតូម៉ាក​SONiC ផ្លាកលេខ1F 6506​ កំពង់ស្ពឺ ចំនួន ០១ គ្រឿង​។     

៤/. សម្ភារៈសម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន។       

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print