ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦បានសហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា អនុវត្តការបណ្ដេញជនជាតិចិនចំនួន ៣៣៩នាក់ (ស្រី១៣នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ និងការស្នាក់នៅ និងធ្វើការខុសច្បាប់ ចេញពីព្រះរាជាណាចក្រកម្ពុជា។
ប្រតិបត្តិការនេះ ត្រូវបានអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដោយជនជាតិចិនទាំងអស់ ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសដើម តាមយន្តហោះពិសេស តាមរយៈច្រកអាកាសយានដ្ឋានអន្តរជាតិតេជោ។
ការបណ្ដេញចេញនេះ គឺជាផ្នែកមួយនៃវិធានការរឹតបន្តឹងច្បាប់របស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាប និងទប់ស្កាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាសុវត្ថិភាពសង្គម និងការពារប្រជាពលរដ្ឋ ទាំងក្នុងប្រទេស និងអន្តរជាតិ៕
...
ដោយ៖ ជ្រោយពេជ្រ










