អន្តរជាតិ ៖ ព្រឹកថ្ងៃទី ១០ ខែមេសា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូបក្សកុកម៉េងតាំងចិនដែលដឹកនាំដោយលោកស្រី Zheng Liwen ប្រធានគណបក្សកុកម៉េងតាំងចិននៅក្រុងប៉េកាំង ។
ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា មិនថាស្ថានការណ៍អន្តរជាតិឬច្រកសមុទ្រតៃវ៉ាន់មានការប្រែប្រួលយ៉ាងណាក្តី ក៏និន្នាការទូទៅនៃការស្តារវិបុលភាពដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញនឹងមិនកែប្រែទេ ។ ជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់សុទ្ធតែរំពឹងទុកពីការសម្រេចបាននូវសន្តិភាពនិងភាពសុខសាន្តនៅច្រកសមុទ្រតៃវ៉ាន់ រំពឹងទុកពីការជំរុញការកែលម្អនិងអភិវឌ្ឍទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ដើម្បីឱ្យជីវភាពរស់នៅរបស់ជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់មានភាពកាន់តែល្អបវរ ។ យើងរីករាយធ្វើការជាមួយគណបក្សនយោបាយ សមាគមនានានិងឥស្សរជនគ្រប់មជ្ឈដ្ឋានក្នុងសង្គមតៃវ៉ាន់ដែលបូករួមទាំងគណបក្សកុកម៉េងតាំងចិនផងដែរលើមូលដ្ឋាននយោបាយរួមដែលប្រកាន់ខ្ជាប់នូវគំនិតឯកភាពរួមឆ្នាំ ១៩៩២ រវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់និងប្រឆាំងនឹង”កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ”ដើម្បីបង្កើនការផ្លាស់ប្តូរនិងកិច្ចសន្ទនា ស្វែងរកសន្តិភាពសម្រាប់ត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ស្វែងរកផលប្រយោជន៍និងសុភមង្គលជូនដល់ជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាស្វែងរកការស្តារវិបុលភាពនៃប្រជាជាតិចិនឡើងវិញ សំដៅក្តាប់ជាប់អនាគតនៃទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់នៅក្នុងដៃរបស់ប្រជាជនចិនខ្លួនឯង ។
លោក Xi Jinping បានលើកឡើងសំណើបួនចំណុចស្តីពីការអភិវឌ្ឍទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់៖ទីមួយគឺ ប្រកាន់ខ្ជាប់ការជំរុញភាពបន្ស៊ីគ្នាខាងមនោសញ្ចេតនាជនរួមជាតិតាមរយៈការយល់ដឹងដ៏ត្រឹមត្រូវ ។ ទីពីរគឺ ប្រកាន់ខ្ជាប់ការការពារផ្ទះរួមតាមរយៈការអភិវឌ្ឍដោយសន្តិភាព ។ ទីបីគឺ ប្រកាន់ខ្ជាប់ការបង្កើនផលប្រយោជន៍និងសុខុមាលភាពរបស់ប្រជាជនតាមរយៈការផ្លាស់ប្តូរនិងការរួមបញ្ចូលគ្នា ។ ទីបួនគឺ ប្រកាន់ខ្ជាប់ការសម្រេចបាននូវការស្តារវិបុលភាពដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញតាមរយៈការរួមសាមគ្គីគ្នានិងការតស៊ូព្យាយាម ។
ជាការឆ្លើយតប លោកស្រី Zheng Liwen បានថ្លែងថា ប្រជាជននៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ជាកូនចៅជំនាន់ក្រោយរបស់អធិរាជ Yan និង Huang និងជាប្រជាជាតិតែមួយ ។ គណបក្សទាំងពីរ បក្សកុកម៉េងតាំងចិននិងបក្សកុម្មុយនីស្តចិនគួរប្រកាន់ខ្ជាប់មូលដ្ឋាននយោបាយរួមដែលប្រកាន់ខ្ជាប់នូវគំនិតឯកភាពរួមឆ្នាំ ១៩៩២ រវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់និងប្រឆាំងនឹង”កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ”ដើម្បីបង្កើនការកសាងទំនុកចិត្តខាងនយោបាយ ខិតខំការពារប្រវត្តិសាស្ត្រចិននិងផ្សាព្វផ្សាយវប្បធម៌ចិន ជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាបង្កើនផលប្រយោជន៍និងសុខុមាលភាពរួមរបស់ប្រជាជននិងជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ដោយសន្តិភាព ក្នុងន័យត្រួសត្រាយអនាគតដ៏ល្អបវរសម្រាប់ទំនាក់ទំនងរវាងត្រើយទាំងសងខាងនិងសម្រេចបាននូវការស្តារវិបុលភាពដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ ៕
ប្រភព ៖ (CCFR)










