វីរបុរសបាល់ទាត់ប្រេស៊ីល Romario រងការចោទប្រកាន់ថាបានបោកប្រាស់បេះដូងសង្សារជានិសិត្សអាយុប្អូនខ្លួនរហូតដល់35 ឆ្នាំ

ចែករំលែក៖

និស្សិតសាកលវិទ្យាល័យអាយុ 25 ឆ្នាំម្នាក់បានបែកបាក់ជាមួយវីរបុរសបាល់ទាត់ប្រេស៊ីល Romario អាយុ 60 ឆ្នាំបន្ទាប់ពីសង្ស័យថាគាត់មានទំនាក់ទំនងស្នេហាជាមួយមិត្តល្អបំផុតម្នាក់ទៀតរបស់នាង។

យោងតាមគេហទំព័រ The Sun បានឲ្យដឹងថា Romario បានណាត់ជួបសាងស្នេហ៍ជាមួយ Tiffany Barcelos ជានិស្សិតសកលវិទ្យាល័យផ្នែកទន្តព្ទ្យវិទ្យា អស់រយៈពេលប្រហែល 3 ខែ ហើយជារឿយៗគេឃើញគាត់ជាសាធារណៈជាមួយនាង រួមទាំងការធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍នានាដូចជា ទីក្រុង Buenos Aires ផងដែរ។

ប៉ុន្តែជម្លោះដ៏ធ្ងន់ធ្ងរមួយបានកើតឡើងនាពេលថ្មីៗនេះ នៅពេលដែល Romario ត្រូវបានគេសង្ស័យថាមានទំនាក់ទំនងស្នេហាត្រីកោណជាមួយ Barbara Cavalcanti ដែលជាមិត្តជិតស្និទ្ធរបស់ Tiffany ។

រូបថតដែលត្រូវបានចែករំលែកតាមអ៊ីនធឺណិតបង្ហាញថា Romario និង Cavalcanti វិស្សមកាលជាមួយគ្នានៅលើកោះ Fernando de Noronha ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ប្រទេសប្រេស៊ីល។ ពួកគេត្រូវបានគេឃើញចំណាយពេលជាមួយក្រុមមិត្តភ័ក្ដិ និងកាន់ដៃគ្នាភ្លាមៗបង្កឱ្យមានពាក្យចចាមអារ៉ាមពីទំនាក់ទំនងស្នេហា។

Barcelos មិនបានចូលរួមក្នុងដំណើរកម្សាន្តលើកោះនេះទេ។

ប៉ុន្មានថ្ងៃមុនការបែកបាក់ Barcelos បានចូលរួមការប្រកួតបាល់ទាត់ជាមួយ Romario ក្នុងទីក្រុង Rio de Janeiro។

Barcelos បានឈប់តាមដានទាំង Romario និង Cavalcanti យ៉ាងឆាប់រហ័សនៅទូទាំងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់បន្ទាប់ពីការបែកបាក់គ្នា។ នាងក៏បានលុបរាល់មតិយោបល់ពីមុនរបស់ Romario ពីការបង្ហោះរបស់នាងផងដែរ។

នេះមិនមែនជាលើកទីមួយទេ ដែលជីវិតស្នេហារបស់ Romario ទទួលបានការចាប់អារម្មណ៍ពីមហាជន។ មុនពេលស្នេហាខ្លីរបស់គាត់ជាមួយ Barcelos គាត់បានណាត់ជួបសិស្សអាយុ 23 ឆ្នាំ Alicya Gomes ហើយបានជួបជុំគ្នារយៈពេលខ្លីជាមួយអតីតមិត្តស្រី Bruna Machado ។

Romario ត្រូវបានគេចាត់ទុកយ៉ាងទូលំទូលាយថាជាខ្សែប្រយុទ្ធដ៏អស្ចារ្យបំផុតគ្រប់ពេលដែលល្បីឈ្មោះសម្រាប់ការស៊ុតបាល់បញ្ចូលទីយ៉ាងល្អនិងការស៊ុតបាល់ពិន័យយ៉ាងច្បាស់។

យោងតាមតួលេខផ្លូវការ Romario ស៊ុតបញ្ចូលទីបាន 768 គ្រាប់ក្នុងអាជីពរយៈពេល 24 ឆ្នាំរបស់គាត់ ដោយដាក់គាត់ក្នុងចំណោមកីឡាករទាំង 10 ដែលស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់។ សម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល គាត់ស៊ុតបញ្ចូលទីបាន 55 គ្រាប់ក្នុង 70 ប្រកួត ដោយតាមពីក្រោយតែ Neymar, Pele និង Ronaldo Nazario ប៉ុណ្ណោះ។

នៅ World Cup ឆ្នាំ 1994 គាត់បានស៊ុតបញ្ចូលទីបាន 5 គ្រាប់យ៉ាងល្បីល្បាញដើម្បីជួយប្រេស៊ីលឱ្យឈ្នះពាន។ ក្រោយមកគាត់បានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA សម្រាប់ការលេងបស់គាត់។

បន្ទាប់ពីចូលនិវត្តន៍ពីអាជីពបាល់ទាត់ Romario បានផ្លាស់ប្តូរទៅរកអាជីពដ៏ជោគជ័យក្នុងវិស័យនយោបាយ។ គាត់បានក្លាយជាសមាជិកសភាក្នុងឆ្នាំ 2010 ត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកព្រឹទ្ធសភានៅឆ្នាំ 2014 ហើយបច្ចុប្បន្នតំណាងឱ្យគណបក្សសេរីនិយម។

ក្រៅពីនយោបាយ លោកក៏មានតួនាទីជាប្រធានក្លឹបបាល់ទាត់ America-RJ ផងដែរ។

...

ខ្សែប្រយុទ្ធជើងចាស់រូបនេះបានរៀបការ និងលែងលះបីដង និងមានកូនចំនួន 7 នាក់ រួមទាំងកូនប្រុសរបស់គាត់ឈ្មោះ Romarinho ដែលជាកីឡាករបាល់ទាត់អាជីពផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print