លោក ហ៊ុន ចាន់ បញ្ញា ជាចៅប្រុសរបស់សម្តេចតេជោ ហ៊ុន សែន និងជាកូនប្រុសរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជានិស្សិតខ្មែរទី២ បញ្ចប់ការសិក្សាពីរាជបណ្ឌិតសភាយោធាសាន់ហឺស ក្នុងប្រទេសអង់គ្លេស

ចែករំលែក៖

ភ្នំពេញ ៖ ចៅសម្តេចតេជោ ហ៊ុន សែន ហ៊ុន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងជាប្រមុខរដ្ឋស្តីទី លោក ចាន់ បញ្ញាបុត្រ និស្សិតខ្មែរទី២ បញ្ចប់ការសិក្សាពីរាជបណ្ឌិតសភាយោធាសាន់ហឺស ក្នុងប្រទេសអង់គ្លេស ។

សូមបញ្ជាក់ថា ៖ ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា បានឱ្យដឹងថា និស្សិតនាយទាហាន ហ៊ុន ចាន់ បញ្ញាបុត្រ បានបញ្ចប់ការសិក្សានៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ ពីរាជបណ្ឌិតសភាយោធាសាន់ហឺស។ សាន់ហឺស គឺជាសាលាកំពូលផ្នែកបណ្តុះបណ្តាលយោធារបស់ចក្រភពអង់គ្លេស ហើយមានអតីតសិស្សល្បីឈ្មោះជាច្រើន រួមទាំង លោក វីនស្តុន ឆើឈីល ផងដែរ។

 

ស្ថានទូតបានឱ្យដឹងថា និស្សិតនាយទាហាន ហ៊ុន ចាន់ បញ្ញាបុត្រ គឺជាជនជាតិខ្មែរទីពីរ ដែលបានបញ្ចប់ការសិក្សានៅសាន់ហឺស ហើយបច្ចុប្បន្នមាននិស្សិតយោធាកម្ពុជាចំនួនបីរូបផ្សេងទៀត កំពុងចូលរួមការបណ្តុះបណ្តាល និងការសិក្សានៅសាលាយោធាដ៏មានកេរ្តិ៍ឈ្មោះនៅចក្រភពអង់គ្លេសផងដែរ។

លោក ហ៊ុន ចាន់ បញ្ញា ជាចៅប្រុសរបស់សម្តេចតេជោ ហ៊ុន សែន និងជាកូនប្រុសរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី។

 បើតាមស្ថានទូតអង់គ្លេស បានឱ្យដឹងថា សេនានុព័ន្ធយោធារបស់អង់គ្លេសប្រចាំនៅកម្ពុជា លោកវរសេនីយ៍ឯក ជូលៀន ស្មីត បានធ្វើដំណើរទៅចក្រភពអង់គ្លេសនៅសប្តាហ៍នេះ ដើម្បីអបអរសាទរដល់និស្សិតនាយទាហាន ហ៊ុន ចាន់ បញ្ញាបុត្រ។ 

លោកវរសេនីយ៍ឯក ស្មីត បានចូលរួមពិធីព្យុហយាត្រាបញ្ចប់ការសិក្សា របស់និស្សិតនាយទាហាន ហ៊ុន ចាន់ បញ្ញាបុត្រ និងបានឃើញលោក ហ៊ុន ចាន់ បញ្ញា ទទួលមេដាយសាន់ហឺស ពីលោកឧត្តមសេនីយ៍ទោ និក ខូលី មេបញ្ជាការទទួលបន្ទុកកិច្ចការងារបណ្តុះបណ្តាលយោធិន នៃកងទ័ពចក្រភពអង់គ្លេស បន្ទាប់ពីបញ្ចប់ការបណ្តុះបណ្តាលរបស់គាត់។

 

ស្ថានទូតអង់គ្លេស បានគូសបញ្ជាក់ថា អង់គ្លេសបានពង្រឹងទំនាក់ទំនងលើវិស័យការពារជាតិជាមួយកម្ពុជា តាំងពីការតែងតាំងសេនានុព័ន្ធយោធាដំបូងនៅឆ្នាំ២០២១ ហើយផ្ដល់ជូនកម្មវិធីអប់រំយោធា គាំទ្រដល់គោលបំណងរបស់កម្ពុជា ក្នុងការកសាងសមត្ថភាព វិជ្ជាជីវៈភាព និងការប្រកាន់ខ្ជាប់ស្តង់ដារអន្តរជាតិ នៅក្នុងជួរកងយោធពលខេមរភូមិន្ទ ។ កម្ពុជាមានបញ្ញាវ័ន្តច្រើន ជាប្រភពនៃធនធានមនុស្ស ៕ 

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print