នគរបាលប៉ុស្តិ៍កាកាបទី១ឃាត់ខ្លួនឪពុកចុង១នាក់ រំលោភកូនស្រីដេីមសម្រេច២ដង ខណៈនាងទ្រាំលែងបាន ទំលាយរឿងប្រាប់ម្តាយមីង

ចែករំលែក៖

ភ្នំពេញ÷ ឪពុកចុង០១នាក់ បានធ្វើសកម្មចាប់រំលោភកូនស្រីប្តីដេីម អាយុ១២ឆ្នាំ រហូតបានសម្រេច ២ដង រួចហើយគំរាមនាងមិនឲ្យនិយាយប្រាប់ម្ដាយឡើយ។ ប៉ុន្តែក្រោយមក ដោយមិនអាចទ្រាំបាន និងភ័យខ្លាចឪពុក ចុងចាប់រំលោភជាបន្តបន្ទាប់ទៀត ទើបក្មេងស្រីរងគ្រោះយករឿងនោះទៅប្រាប់ឲ្យម្ដាយមីងបង្កើតបានដឹងហើយម្ដាយមីងក៏នាំនាងទៅដាក់ពាក្យបណ្ដឹងឲ្យ សមត្ថកិច្ចឃាត់ខ្លួនឪពុកចុងនោះ ចាត់ការតាមច្បាប់ ។

 

ហេតុការណ៍នោះ បានបែកធ្លាយកើតឡើងកាលពី ថ្ងៃទី០៣ និង ទី០៧ មេសា ឆ្នាំ២០២៦ ស្ថិតនៅចំណុចបន្ទប់ជួលលេខ១ ស្ថិតនៅក្នុងភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

 

បុរសដែលជាឪពុកចុង ដែលបានចាប់រំលោភកូនស្រីប្តីដេីមនោះ មានឈ្មោះ សោម វិសាល អាយុ៤១ឆ្នាំ មុខ របរ (អ្នកដឹកជញ្ជូន) ស្នាក់នៅបន្ទប់ជួលលេខ១ ស្ថិត នៅក្នុងភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកក្មេងស្រីរងគ្រោះដែលជាកូនចុង មានអាយុ ១២ឆ្នាំ ស្នាក់នៅក្នុងបន្ទប់ជួលកើតុនោះជាមួយគ្នា និងមានម្ដាយជាកកម្មការីនីរោងចក្រកាត់ដេរ ។

 

ក្មេងស្រីរងគ្រោះរូបនោះ បានរៀបរាប់ប្រាប់ សមត្ថកិច្ចថា នាងពិតជាត្រូវបានឪពុកចុងចាប់រំលោភជាបន្តបន្ទាប់ ចំនួន០២ លើកពិតមែន ក្នុងពេលដែលម្ដាយរបស់នាងមិននៅផ្ទះ ទៅធ្វើការរោងចក្របាត់ ហើយនាងនៅក្នុងបន្ទប់ជួលម្នាក់ឯង ។ ដោយក្នុងនោះ លើកទី១ គឺនៅក្នុងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ ឪពុកចុងនាងចាប់ រំលោភនាង បានសម្រេច ចំនួន០១ដង រួចគំរាមមិនឲ្យនាងយករឿងនោះ ទៅប្រាប់ម្ដាយឡើយ។ ពេលនោះ ដោយខ្លាចឪពុកចុងសម្លាប់ចោល ទើបនាងមិនហ៊ានប្រាប់ម្ដាយឲ្យដឹងនោះឡើយ ។

 

ក្មេងស្រីរងគ្រោះបាននិយាយបន្តទៀតថា លុះរំលងបានរយៈពេល០៤ថ្ងៃក្រោយមក គឺនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២៦នេះ ស្រាប់តែឪពុកចុងរូបនោះ បានចាប់នាង រំលោភនាងរហូតបានសម្រេចជាលើកទី២ទៀត ដែលពេលនោះ ក៏ម្ដាយនាងទៅធ្វើការបាត់ដែរ ។

 

ដោយសារតែទទួលរងនូវការរំលោភបំពាន ពីសំណាក់ឪពុកចុងជាបន្តបន្ទាប់បែបនេះ ហើយដោយមានការភ័យខ្លាចឪពុកចុងចាប់រំលោភជាបន្តបន្ទាប់ទៀតផងនោះទើបនាងទ្រាំលាក់រឿងលែងបាន រួចក៏សម្រេចចិត្តយករឿងនេះទៅរៀបរាប់ប្រាប់ឱ្យម្ដាយមីងរបស់នាងបានដឹង ទើបបែកការណ៍ ហើយម្ដាយមីងក៏បាននាំនាង ទៅដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចប៉ុស្ត៌កាកាបទី១ ឃាត់ ខ្លួនឪពុកចុងនោះ ចាត់ការតាមច្បាប់តែម្តង ។

 

សមត្ថកិច្ចបានប្រាប់ថា ក្រោយពេលក្មួយស្រីប្រាប់ឲ្យដឹង នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ស្ត្រីជាម្ដាយមីងបានជូនក្មួយស្រី ទៅដាក់ពាក្យបណ្ដឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ បន្ទាប់មក នគរបាលប៉ុស្តិ៍ខាងលើ ក៏បានធ្វើការឃាត់ខ្លួនបុរសជាឪពុកចុងរូបនោះ ហើយនាំយកទៅសាកសួរនិងកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print