សមត្ថកិច្ចនគរបាលបញ្ជូន ក្រុមក្មេងទំនើង ចំនួន​ ១០នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណី បង្កអុកឡុក និងដេញវាយគ្នា ដោយមានអាវុធ(កាំបិត)

ចែករំលែក៖

ខេត្តស្វាយរៀង÷ កម្លាំងសមត្ថកិច្ចនគរបាល​ នៃអធិការដ្ឋាននគរបាលស្រុក​កំពង់រោទិ៍​ បានបង្ក្រាបក្រុមក្មេងទំនើង ចំនួន​ ១០នាក់ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធករណី បង្កអុកឡុក និងដេញវាយគ្នា ដោយមានអាវុធ(កាំបិត)។

នគរបាលស្រុក​កំពង់រោទិ៍បានអោយដឹងថា កាលពីថ្ងែទី០៩ ខែមេសា ឆ្នាំ២០២៦ កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កំពង់រោទិ៍​ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានក្មេងទំនើងមួយក្រុមបាននាំគ្នាធ្វើ សកម្មភាពបង្កអុកឡុក និងដេញវាយគ្នា ដោយមានអាវុធ(កាំបិត)នៅចំណុចដីឡូតិ៍ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ក្រោយ​ទទួល​ព័ត៌មាន​​រួច​ ដោយអនុវត្ត​តាម​បទ​បញ្ជា​ដ៏​យ៉ាងម៉ឺងម៉ាត់របស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង​ចង្អុល​ដឹក​នាំ​ដោយ​លោក​ឧត្ដមសេនីយ៍​ទោ​ ពេជ្រ​ វីរៈ​ ស្នង​ការ​នគរបាល​ខេត្ត​ស្វាយរៀង​ កម្លាំងអធិការដ្ឋាននគរបាលស្រុុក​កំពង់រោទិ៍​ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនក្រុម​ក្មេង​ទំនើង​ចំនួន ១០នាក់ ប្រុស ព្រមទាំងដកហូតវត្ថុតាង÷ ម៉ូតូ ០២គ្រឿង និង​កាំបិត​ ០៥ដេីម។

បច្ចុប្បន្នក្រុម​ក្មេងទំនើង​ ត្រូវបានសមត្ថកិច្ចជំនាញ កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការតាមនីតិវិធីច្បាប់។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print