ខេត្តត្បូងឃ្មុំ៖ យូរទើបជួបមួយមេចង់ល្បីជាងកូនចៅ ឬខ្លាចកូនចៅថាមេអន់។ នេះជាការលើកឡើងនគរបាលស្រុកត្បូងឃ្មំុ ដោយបង្ហើបថាៈ ការឃាត់ខ្លួនជនសង្ស័យណាម្នាក់ជាប់ពាក់ព័ន្ធគ្រឿងញៀន កន្លងមកមិនថាតែស្រុកត្បូងឃ្មំុនេះទេ ស្រុកដ៏ទៃក៏មិនហ៊ានឱ្យសារពត៍មានផ្សាយដែរ គឺលោកស្នងការបញ្ជាមក ទុកឲ្យលោក ពិនិត្យមើលសិន ឬ លោកស្នងការផ្សាយតាមហ្វេសបុកមុនសិន ព្រោះខ្លាចកូនចៅនៅតាមមូលដ្ឋានមានស្នាដៃជាង ហើយខ្លួនឯងមិនកើត។
ជាក់ស្តែងជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកត្បូងឃ្មំុធ្វើរការឃាត់ខ្លួន ក្នុងករណីជាប់ពាក់ពន្ធ័និងសារធាតុញៀន។
ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ១៧ និង ២០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិកណ្តោលត្បូង ឃុំជីគរ ស្រុក-ខេត្តត្បូងឃ្មុំ សុទ្ធតែត្រូវជម្រាបជូនលោកស្នងការដើម្បីអោយគាត់រៀបចំបង្ហោះហ្វេសប៊ុក។
លោក ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មំុបានឲ្យដឹងថា កម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកត្បូងឃ្មុំ បានធ្វើការស្រាវជ្រាវបង្ក្រាប ករណីរក្សាទុក ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន និងធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ០១នាក់ ឆន ឆាត ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅកន្លែងចាប់ខ្លួនខាងលើ។ ក្នុងនោះកម្លាំងជំនាញធ្វើការដកហូតម៉្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀន ចំនួន ១០កញ្ចប់តូច និងសម្ភារៈវេចខ្ចប់ និងសេពគ្រឿងញៀនមួយចំនួន។
លោកអធិការរងបានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងធ្វើរការសាកសួរដើម្បីចងក្រងសំណំុរឿងនៅកន្លែងអធិការដ្ឋាន ត្រៀមបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕
ដោយ៖ វណ្ណះ