យុវជនម្នាក់ជិះម៉ូតូបុកជាមួយរថយន្តទួរីសចំពីមុខពេញទំហឹង បណ្ដាលឱ្យស្លាប់នៅលើផ្លូវជាតិលេខ៥១

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូម្នាក់ឯងហើយបុករថយន្តបើកបរបញ្ច្រាសទិសចំពីមុខពេញទំហឹង ។ ហេតុការណ៍ម៉ូតូបុកជាមួយរថយន្តបណ្ដាលឱ្យយុវជនម្នាក់ស្លាប់នៅកន្លែងកើតហេតុបានកើតឡើង កាលពីវេលាម៉ោង០២ និង៣០នាទីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ស្ថិត នៅតាមបណ្ដោយផ្លូវជាតិលេខ៥១ ចន្លោះបង្គោលគីឡូ ម៉ែត្រលេខ៣៣ ទៅលេខ៣៤ ត្រង់ចំណុចភូមិថ្មគោល ឃុំសំបូរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។

 

នគរបាលស្រុកសំរោងទងបាននិយាយដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាកហុងដាប៊ីត ពណ៌ស-ខៀវ ពាក់ផ្លាកលេខកំពង់ស្ពឺ 1Y-8621 អ្នកបើកបរឈ្មោះ ពន្លឺ សំណាង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិត្រពាំងរុន ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បានបើក បរតាមបណ្ដោយផ្លូវជាតិលេខ៥១ ពីទិសខាងត្បូងទៅទិសខាងជើង ។ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយរថយន្ត១គ្រឿងម៉ាកស៊ាំយ៉ុង ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ 2AJ- 4548 អ្នកបើកបរមិនស្គាល់អត្ដសញ្ញាណ (គេចខ្លួនក្រោយពេលកើតហេតុ) ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាចំពីមុខយ៉ាងពេញទំហឹង បណ្តាលឱ្យស្លាប់យុវជនម្នាក់ជាម្ចាស់ម៉ូតូមានឈ្មោះ(ពន្លឺ សំណាង) នៅកន្លែងកើតហេតុ។

 

នគរបាលស្រុកសំរោងទងបាននិយាយដឹងថា ចំពោះសពយុវជនរងគ្រោះ នគរបាលជំនាញបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

 

នគរបាលស្រុកសំរោងទងបានបញ្ជាក់ថា ក្រោយកើត ហេតុ នគរបាលជំនាញចុះធ្វើការវាស់វែង ចំពោះវត្ថុតាងទាំង២គគ្រឿងនគរបាលបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំបូរបណ្ដោះអាសន្ន រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print