នគរបាល​ស្រុក​គងពិសីឃាត់ខ្លួន​ប្ដី​កំណាច​ក្រោយទាញ​ចបជីក​វាយ​ប្រពន្ធ​និងកាន់​កាំបិត​ផ្គាក់​គំរាមរកសម្លាប់​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖ បុរស​ជា​ប្ដី​ចិត្តកំណាច​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​គងពិសី​ ធ្វើការ​ឃាត់ខ្លួន​ខណៈ​ដែល​ទាស់​ពាក្យ​សម្ដី​ជាមួយ​ប្រពន្ធ​តិចតួច​ក៏ទាញ​ចបជីក​វាយ​ប្រពន្ធ​បែកក្បាល និង​ស្ទុះ​ទៅ​យក​កាំបិត​ផ្គាក់​គំរាម​រកសម្លាប់​ប្រពន្ធ​ថែម​ទៀត​ផង។ ​ដោយ​ទ្រាំ​នឹងទ​ង្វើ​របស់​ប្ដី​លែង​បាន​ ស្ត្រីជាប្រពន្ធក៏​ដាក់​ពាក្យ​ប្ដឹង​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ប្តីតែ​ម្ដង។

ករណី​ហិង្សា​ប្ដី​ចិត្តកំណាច​វាយ​ប្រពន្ធ​បែកក្បាល​ និង​គំរាម​រកសម្លាប់​នេះបាន​កើតឡើងកាលពី​វេលា​ម៉ោង​០៤​និង​០៥​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២៦ នៅ​ក្នុងភូមិ​ក្រាំង​ឡង ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​ ។

នគរបាល​ស្រុក​គងពិសី​បាន​ឱ្យដឹង​ថា មាន​ករណី​ហិង្សាក្នុង​គ្រួសារបង្ក​​ឡើង​ដោយ​ឈ្មោះ អេ​ង ទី ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ​ (​ជា​ប្តី​) រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​រករឿង​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​ឈ្មោះ
ឆ​យ ខែ​ម អាយុ​៤៩​ឆ្នាំ និង​បាន​វាយ​ប្រតាយប្រតប់​គ្នា ហើយ​ជនសង្ស័យ​ជា​ប្តី​បាន​យក​ចបជីក​ដង​ដែក​វាយ​ទៅ​លើ​ជន​រង​គ្រោះជា​ប្រពន្ធចំ​ក្បាល​មួយ​ចបជីកបណ្ដាល​ឲ្យ​បែកក្បាល ។
បន្ទាប់​មក​ ​វាយ​ចំ​ជើង​មួយ​ចបជីកទៀតបណ្ដាល​ឲ្យ​ហើម រង​របួសធ្ងន់ ហើយ​ជនសង្ស័យ​បាន​ស្ទុះ​ទៅ​យក​កាំបិត​ផ្គាក់​កាន់​នៅ​នឹង​ដៃ​គំរាម​ថានឹង​សម្លាប់​ប្រពន្ធ​ចោល​ថែម​ទៀត​ផង​ ។ ​ភ្លាម​ៗ​នោះ​សាច់ញាតិ​ក្រុម​គ្រួ​សារជនរងគ្រោះបាន​ដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​។

ក្រោយ​ទទួល​បាន​ព័ត៌មាន និង​ពាក្យបណ្តឹង​រួច កម្លាំង​នគរបាល​ជំនាញ​ស្រុក​គងពិសី​ សហ​ការ​ជាមួយ​កម្លាំង
ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ជង្រុក ឃាត់ខ្លួន​ជនសង្ស័យ​ជា​ប្តី​យក​មក​អធិការ​ដ្ឋាននគ​របាល​ស្រុក​ដើម្បីសួរនាំ​ ។ នគរបាល​ស្រុក​គងពិសី​បាន​បន្ត​ថា កន្លង​មក ​ជនសង្ស័យ​ដៃដល់​ជា​ប្តី តែងតែ​រករឿង​ឈ្លោះប្រកែក​គ្នានិង​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រពន្ធ​ជា​ញឹកញាប់ និង​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ​ ។

បច្ចុប្បន្ន​ បុរស​ជា​ប្តី​កំណាច​
(​ជនសង្ស័យ)​ត្រូវ​បាន​ឃាត់ខ្លួនយក​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរ​បាល​ស្រុក​គងពិសី និង​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​ការិយាល័យ​ជំនាញ​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print