កីឡាការិនីបាល់ទាត់អ៊ីរ៉ង់អរគុណរដ្ឋាភិបាលអូស្ត្រាលីសម្រាប់ការការពារ

ចែករំលែក៖

កីឡាការិនីបាល់ទាត់អ៊ីរ៉ង់ Fatemeh Pasandideh និង Atefeh Ramezanisadeh បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលីនៅថ្ងៃសុក្រនេះសម្រាប់ការផ្តល់ “ជម្រកសុវត្ថិភាព” ហើយបាននិយាយថាពួកគេមានបំណងចង់បន្តអាជីពកីឡារបស់ពួកគេឡើងវិញបន្ទាប់ពីបានកសាងជីវិតរបស់ពួកគេនៅអូស្រ្តាលី។

 

នៅក្នុងការអត្ថាធិប្បាយជាសាធារណៈលើកដំបូងរបស់ពួកគេ ចាប់តាំងពីត្រូវបានផ្តល់ទិដ្ឋាការមនុស្សធម៌ អ្នកលេងបាល់ទាត់ទាំងនោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការអាណិតអាសូរ និងការគាំទ្រដែលបានបង្ហាញដល់ពួកគេបានផ្តល់ឱ្យពួកគេនូវក្តីសង្ឃឹមសម្រាប់អនាគតដែលពួកគេអាចរស់នៅ និងប្រកួតប្រជែងដោយសុវត្ថិភាព។

 

ពួកគេបានថ្លែងថា “យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាលអូស្ត្រាលី និងជាពិសេសរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Tony Burke ដែលបានផ្តល់ការការពារមនុស្សធម៌ដល់ពួកយើង និងជាជម្រកសុវត្ថិភាពនៅក្នុង ប្រទេសដ៏ស្រស់ស្អាតនេះ។”

 

អូស្ត្រាលីបានផ្តល់ទិដ្ឋាការមនុស្សធម៌ដំបូងដល់កីឡាករ៦នាក់ និងបុគ្គលិកគាំទ្រម្នាក់ពីក្រុមអ៊ីរ៉ង់បន្ទាប់ពីយុទ្ធនាការ Asian Cup របស់ពួកគេក្នុងប្រទេសអូស្ត្រាលីបានចាប់ផ្តើមខណៈដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់។

 

ប្រាំនាក់ក្នុងចំណោមក្រុមនោះបានផ្លាស់ប្តូរចិត្តជាបន្តបន្ទាប់ ហើយសម្រេចចិត្តត្រឡប់ទៅផ្ទះវិញ ដោយបន្សល់ទុកតែ Pasandideh និង Ramezanisadeh នៅក្នុងប្រទេសអូស្ត្រាលី។

 

អ្នកទាំងពីរបានចាប់ផ្តើមហ្វឹកហាត់ជាមួយក្រុមនារី A-League Brisbane Roar កាលពីខែមុន។

 

ពួកគេបាននិយាយថា៖ «នៅដំណាក់កាលនេះ ការផ្តោតជាចម្បងរបស់យើងគឺលើសុវត្ថិភាព សុខភាពរបស់យើង និងការចាប់ផ្តើមដំណើរការកសាងជីវិតរបស់យើងឡើងវិញ»។

 

ពួកគេបានបន្ថែមថា”យើងជាអត្តពលិកឆ្នើម ហើយវានៅតែជាក្តីសុបិនរបស់យើងក្នុងការបន្តអាជីពកីឡារបស់យើងនៅទីនេះក្នុងប្រទេសអូស្ត្រាលី”។

 

ការព្រួយបារម្ភអំពីសុវត្ថិភាពរបស់កីឡាការិនីអ៊ីរ៉ង់បានផ្ទុះឡើងបន្ទាប់ពីកីឡាការិនីជាច្រើនមិនបានច្រៀងបទភ្លេងជាតិក្នុងការប្រកួត Asian Cup ដោយទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានដាក់ស្លាកពួកគេថា “ជនក្បត់ក្នុងសម័យសង្គ្រាម”។

...

 

ក្រុមដែលនៅសេសសល់បានមកដល់ប្រទេសអ៊ីរ៉ង់កាលពីខែមុនតាមព្រំដែនទួរគី បន្ទាប់ពីការធ្វើដំណើរត្រឡប់មកពីអូស្ត្រាលីវិញយ៉ាងលំបាក៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print