អន្តរជាតិ ៖ នៅព្រឹកព្រលឹមថ្ងៃទី ១៨ ខែមេសា លោក Mohammad Bagher Ghalibaf ប្រធានរដ្ឋសភាអ៊ីរ៉ង់បានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គម ទាត់ចោលនូវសេចក្តីប្រកាសនចំនួន ៧ ចំណុចដែលលោក Trump ប្រធានាធិបតីអាមេរិកបានបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមកាលពីមួយម៉ោងមុន។ លោកបានថ្លែងថា ការកហុកបោកប្រាស់របស់សហរដ្ឋអាមេរិកមិនអាចយកឈ្នះសង្គ្រាមបានទេ ហើយការចរចាប្រាកដជាពុំអាចទទួលបានលទ្ធផលណាមួយឡើយ។
លោក Ghalibaf បានសរសេរថា ការឆ្លងច្រកសមុទ្រ Hormuz ចាំបាច់ត្រូវអនុវត្តតាម«ខ្សែផ្លូវនាវាចរដែលបានកំណត់» និង «ក្រោមការអនុញ្ញាតរបស់អ៊ីរ៉ង់»។
លោក Abbas Araqchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានប្រកាសន៍នៅថ្ងៃទី ១៧ ខែមេសាថា ដោយសារលីបង់និងអ៊ីស្រាអែលបានឈានដល់បទឈប់បាញ់ អ៊ីរ៉ង់នឹងបើកច្រកសមុទ្រ Hormuz ចំពោះនាវាពាណិជ្ជកម្មទាំងអស់ក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់។
បន្ទាប់មក លោក Trump បានបង្ហោះសារជាច្រើនដើម្បីបញ្ជាក់ពីព័ត៌មាននេះ ប៉ុន្តែលោកបានថ្លែងថា អាមេរិកនឹងបន្តបិទខ្ទប់អ៊ីរ៉ង់លើសមុទ្រ «រហូតដល់ការដោះដូររវាងយើងនិងអ៊ីរ៉ង់សម្រេចបានមួយរយភាគរយ» លោកបានអះអាងទៀតថាអ៊ីរ៉ង់បានឯកភាពថាច្រកសមុទ្រ Hormuz នឹងមិនត្រូវបិទម្តងទៀតទេ ថែមពីនេះទៀតអ៊ីរ៉ង់ «បានឬកំពុង» លុបបំបាត់មីនទឹកក្រោមការជំនួយរបស់អាមេរិក៕
ប្រភព ៖ (CCFR)











