អន្តរជាតិ ៖ នាល្ងាចថ្ងៃទី ១៧ខែមេសាតាមម៉ោងក្នុងតំបន់ លោក Abbas Araqchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមថា ដោយសារលីបង់និងអ៊ីស្រាអែលបានឈានដល់បទឈប់បាញ់ អ៊ីរ៉ង់នឹងបើកច្រកសមុទ្រ Hormuz ចំពោះនាវាពាណិជ្ជកម្មទាំងអស់ក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់។ លោកបានសរសេរថា ច្រកសមុទ្រ Hormuz បើកចំពោះនាវាពាណិជ្ជកម្មទាំងអស់ក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់ ខ្សែផ្លូវនាវាចរណ៍គឺអនុវត្តយោងតាមខ្សែផ្លូវដែលកំពង់ផែអ៊ីរ៉ងនិងអង្គការសមុទ្រអន្តរជាតិបានប្រកាសពីមុន ។
លោក Trump ប្រធានាធិបតីអាមេរិកបានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គម ដើម្បីបញ្ជាក់ពីការដែលអ៊ីរ៉ង់ប្រកាសបើកច្រកសមុទ្រ Hormuz ៕
...
ប្រភព ៖ (CCFR)










